ថៃ៖ ក្រោយទំនាក់ទំនងស្នេហារវាងកំពូល តារាសម្តែងស្រីលំដាប់ជួរមុខ Aum Patcharapa និងអ្នកជំនួញលំដាប់មហាសេដ្ឋីពាន់លានលោក Worawuth ស្ថិតនៅក្រោមក្រសែភ្នែកអ្នកគាំទ្រ ជាច្រើនមក គេក៏តែងសង្កេតឃើញថា អ្នកទាំងពីរគឺឧស្សាហ៍បណ្តើរគ្នាចេញទៅណាមកណាជារឿយៗ។

ឃើញបែបនេះអ្នកគាំទ្រមួយចំនួនធំ ក៏បានគិតថាអ្នកទាំងពីរបានយល់ចិត្ត និងក្លាយទៅជាមនុស្សស្រលាញ់គ្នាទៅហើយ។

ប៉ុន្តែកាលពីថ្ងៃទី ៤ សីហា ម្សិលមិញនេះក្នុងកម្មវិធីលេងហ្គេមអនឡាញ Clash of clan តារាសម្តែង Aum Patcharapa ក៏បានចេញមកបកស្រាយ អំពីស្ថានភាពទំនាក់ទំនងរបស់ខ្លួន និងលោក Worawuth ថា៖ «ពេលនេះក៏និយាយគ្នា មើលចិត្តគ្នាជាធម្មតា ហើយក៏មិនបានបិទបាំងទំនាក់ទំនងអ្វីនោះដែរ ព្រោះកំពុងសេពគប់គ្នាជារឿយៗ មិនទាន់ដឹងច្បាស់ថា នៅថាអនាគតនឹងទៅជាយ៉ាងណានោះទេ»

Aum Patcharapa បន្ថែមថា «បច្ចុប្បន្នទំនាក់ទំនងរវាងយើងទាំងពីរគឺធម្មតា លោក Worawuth ប្រៀបដូចជាបងប្រុសម្នាក់ ហើយក៏ចង់រាប់អានមើលចិត្តថ្លើមគ្នាឱ្យបានយូរៗ ព្រោះមិនចង់ខកបំណងដូចកាលពីលើកមុនៗនោះទេ»

ហើយពេលសួរដល់ថា តើតារាសម្តែង Aum Patcharapa បារម្ភខ្លាចខ្លួនឯងនៅលីវរហូតទេ? នាងក៏ឆ្លើយថាមិនបារម្ភទេ ព្រោះកន្លងមកនាងរស់នៅក្នុងជីវិតជានារីនៅលីវស្រាប់ទៅហើយ គឺល្អជាងការដែលមានគ្នាទៀតផង៕ 

ទស្សនាកម្រងរូបភាពតារាសម្តែងស្រី Aum Patcharapa ដូចខាងក្រោមនេះ៖ 

Aum Patcharapa
រូបភាពតារាសម្តែងស្រី Aum Patcharapa ចូលរួមក្នុងការលេងល្បែងកម្សាន្ត Clash of clan
Aum Patcharapa
Aum Patcharapa
តារាសម្តែងស្រី Aum Patcharapa
លោក Worawuth
លោក Worawuth អ្នកជំនួញលំដាប់មហាសេដ្ឋីពាន់លាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]