ការចាប់ផ្តើមថ្ងៃថ្មីនៅពេលព្រឹកពិតជាសំខាន់ខ្លាំងណាស់ សម្រាប់សុខភាពរាងកាយ និងអារម្មណ៍របស់អ្នក។ បើសិនជាការចាប់ផ្តើមថ្ងៃថ្មីរបស់អ្នក ពោរពេញដោយភាពស្រស់ថ្លា និងអារម្មណ៍ល្អនោះនឹងធ្វើឱ្យការងារ និងកិច្ចការប្រចាំថ្មីរបស់អ្នកចាប់ផ្តើមដោយភាពរលូនផងដែរ។

ខាងក្រោមនេះជាទម្លាប់ងាយៗ ដែលអ្នកគួរអនុវត្តដើម្បីចាប់ផ្តើមថ្ងៃថ្មី និងមិនគួរមើលរំលង៖

#ក្រោកពីដំណេកឱ្យបានលឿន និងទៀងទាត់

ការក្រោកពីដំណេកឱ្យបានលឿន និងទៀងទាត់គឺជាទម្លាប់ដ៏ល្អមួយ សម្រាប់សុខភាព និងរាយកាយរបស់អ្នក។ ការមានទម្លាប់ល្អក្រោកពីព្រលឹម ធ្វើឱ្យអ្នកមានពេលវេលាច្រើនសម្រាប់បំពេញការងារផ្សេងៗ។ 

ការក្រោកពីដំណេកឱ្យបានលឿន និងទៀងទាត់គឺជាទម្លាប់ដ៏ល្អមួយសម្រាប់សុខភាព និងរាយកាយរបស់អ្នក

# ទទួលទានទឹកក្តៅឧណ្ហៗជាមួយទឹកក្រូចឆ្មា

ចាប់ផ្តើមពេលព្រឹករបស់អ្នកដំបូង ដោយការទទួលទានជាមួយទឹកក្តៅឧណ្ហៗមួយកែវ ឬមួយពែង ដោយច្របាច់ទឹកក្រូចឆ្មាមួយចំណិតពីលើបន្ថែម។ ជាមួយទឹកមួយកែវនេះនឹងធ្វើឱ្យអារម្មណ៍អ្នកស្រស់ស្រាយ បំបាត់ការងងុយ ខ្យល់ដង្ហើមស្រស់ថ្លា ទទួលបានវីតាមីនច្រើន និងធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អ។ 

ចាប់ផ្តើមពេលព្រឹករបស់អ្នកដំបូងដោយការទទួលទានជាមួយទឹកក្តៅឧណ្ហៗមួយកែវ ឬមួយពែងដោយច្របាច់ទឹកក្រូចឆ្មាមួយចំណិតពីលើបន្ថែម

# លំហាត់ប្រាណងាយៗ

ការដែលអ្នកធ្វើចលនាសាច់ដុំ ដោយការធ្វើលំហាត់ប្រាណងាយៗដោយលើក ឬកាច់ដៃកាច់ជើងបន្តិចបន្តួច វាអាចជួយឱ្យរាងកាយ និងសាច់ដុំរបស់អ្នករឹងមាំ ដើម្បីចាប់ផ្តើមធ្វើការផ្សេងៗជាប្រចាំរបស់អ្នក។ 

ការដែលអ្នកធ្វើចលនាសាច់ដុំដោយការធ្វើលំហាត់ប្រាណងាយៗដោយលើក ឬកាច់ដៃកាច់ជើងបន្តិចបន្តួច វាអាចជួយឱ្យរាងកាយ និងសាច់ដុំរបស់អ្នករឹងមាំ

# ម៉ាស្សាដោយការដុសខ្នង និងរាងកាយ

ពេលដែលអ្នកងូតទឹក អ្នកអាចយកច្រាស់ ឬប្រដាប់ដុសខ្នងទន់ៗមកត្រដុសតាមដងខ្លួនកន្លែងសំខាន់ៗដូចជា ខ្នង ស្មា ពោះ ភ្លៅ និងជើងជាដើម។ ការធ្វើបែបនេះប្រៀបដូចជាការម៉ាស្សាងាយៗ ដែលអាចធ្វើឱ្យសសៃឈាមតាមរាងកាយរបស់អ្នកដើរបានស្រួល និងកំចាត់កោសិកា តាមរាងកាយដែលងាប់ចេញបានថែមទៀតផង។ 

អ្នកអាចយកច្រាស់ ឬប្រដាប់ដុសខ្នងទន់ៗមកត្រដុសតាមដងខ្លួនកន្លែងសំខាន់ៗដូចជា ខ្នង ស្មា ពោះ ភ្លៅ និងជើង

# អាហារពេលព្រឹកសុខភាព

អាហារពេលព្រឹក គឺជាអាហារចាប់ផ្តើមថ្ងៃថ្មីរបស់អ្នកដែលសំខាន់បំផុត ដូច្នេះការទទួលទានអាហារពេលព្រឹកដែលត្រឹមត្រូវ និងសមស្របចំពោះរាងកាយនោះ គឺជាអាហារ ដែលមានការផ្សំគ្រឿងជាមួយបន្លែ ផ្លែឈើ ដែលសម្បូរជាតិប្រូតេអ៊ីនជាដើម។ 

ទទួលទានអាហារពេលព្រឹកដែលត្រឹមត្រូវ និងសមស្របចំពោះរាងកាយនោះគឺជាអាហារដែលមានការផ្សំគ្រឿងជាមួយបន្លែ ផ្លែឈើ ដែលសម្បូរជាតិប្រូតេអ៊ីន

# ភេសជ្ជៈសុខភាព

បន្ទាប់ពីទទួលទានអាហារពេលព្រឹករួច ភេសជ្ជៈក៏ជារបបអាហារមួយដែលសំខាន់ផងដែរសម្រាប់រាយកាយអ្នក។ ចំពោះភេសជ្ជៈ ដែលមានប្រយោជន៍ចំពោះរាងកាយនោះ គឺភេសជ្ជៈដែលធ្វើចេញពីផ្លែឈើស្រស់។ ដូចនេះអ្នកអាចធ្វើភសេជ្ជៈមួយកែវនេះសម្រាប់ខ្លួនឯង ដោយយកផ្លែឈើណាមួយ ក៏បានដែលអ្នកចូលចិត្តយកមកក្រឡុករួចបរិភោគភ្លាមៗ។  

អ្នកអាចធ្វើភសេជ្ជៈមួយកែវនេះសម្រាប់ខ្លួនឯង ដោយយកផ្លែឈើណាមួយក៏បានដែលអ្នកចូលចិត្តយកមកក្រឡុករួចបរិភោគភ្លាមៗ

# សម្មាធិ

ការសម្មាធិនៅពេលព្រឹករបស់អ្នក មិនបានចំណាយពេលវេលាច្រើន ដូចដែលអ្នកគិតនោះឡើយ។ ការសម្មាធិក្នុងពេលនេះគ្រាន់តែរក្សាដង្ហើម តាំងចិត្តឱ្យស្ងប់ និងស្ងៀមស្ងាត់ត្រឹមតែ ២ ឬ ៣នាទីតែប៉ុណ្ណោះ។ នេះជាវិធីដែលបំបាត់ភាពតានតឹង និងភាពស្ត្រេស ដែលល្អបំផុតសម្រាប់អ្នកមុននឹងចាប់ផ្តើមធ្វើការសម្រាប់ថ្ងៃថ្មី៕  

ការសម្មាធិក្នុងពេលនេះគ្រាន់តែរក្សាដង្ហើម តាំងចិត្តនៅស្ងប់ និងស្ងៀមស្ងាត់ត្រឹមតែ ២ ឬ ៣នាទីតែប៉ុណ្ណោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]