រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់ បើករថយន្ត​មួយ​គ្រឿង បោះពួយ​យ៉ាង​លឿន វ៉ា​ជែង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ក៏​ជ្រុល​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ ហើយ​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត ដែល​ជិះ​បញ្ច្រាសទិស​គ្នា បណ្តាល​ឲ្យ​ម្ចាស់​ម៉ូតូ​របួសស្រាល ចំណែក​រថយន្ត​ខ្ទេច​មួយ​កំណាត់​មុខ ហេតុការណ៍​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​០៩​និង​១០​នាទី​យប់ ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០១៧ ត្រង់​ចំណុច​មុខ​ភោជនីយដ្ឋាន រតនា ស្រី​ទូច តាម​បណ្តោយ​ផ្លូវ​២៨៩ ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក ។

រថយន្ត​បង្ក ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AO-៥៣៧៩ បើកបរ​ដោយ​នារី​វ័យក្មេង​ម្នាក់ មិន​ស្គាល់ឈ្មោះ វ័យ​២០​ឆ្នាំ ចំណែក​ម៉ូតូ​រង​គ្រោះ ពណ៌​ផ្កាឈូក ពាក់​ស្លាក​លេខ ភ្នំពេញ ១FH-៩៧៩៤ ដែល​បើកបរ​ដោយ​បុរស​ម្នាក់ មិន​ស្គាល់ឈ្មោះ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា ៖ មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​រង​គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ខាងលើ ទើបតែ​ចេញ​មក​ពី​កន្លែងធ្វើការ នៅ​ក្បែរ​កន្លែង​កើតហេតុ បំណង​ជិះ​ត្រលប់​ទៅ​ផ្ទះ​វិញ នៅ​ម្តុំ​ផ្សារ​សុ​វ​ណ្ណា ដោយ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​២៨៩ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ។ លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់​មាន​រថយន្ត​បង្ក​ដែល​បើកបរ​ដោយ​នារី​វ័យក្មេង​ម្នាក់ ក្នុង​ល្បឿន​យ៉ាង​លឿន ទិស​ដៅ​បញ្ច្រាស​គ្នា ព្យាយាម​បើក​វ៉ា​ជែង​ខាងឆ្វេង​រថយន្ត​មួយ​គ្រឿង​ទៀត មិន​ចាំ​ម៉ាក ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ក៏​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​ចំហៀង​ខាងស្តាំ​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​រេ​ទៅ​ទទឹង​ផ្លូវ​ទៅ ប៉ះ​នឹង​ម៉ូតូ​រង​គ្រោះ​ខាងលើ ដួល​រង​ការ​ខូចខាត​បន្តិចបន្តួច រីឯ​អ្នក​បើក​ម៉ូតូ​រង​របួស​រលាត់​ថ្ពាល់ និង​ស្មា​ខាងស្តាំ ។

ល្បឿន​ស្រី​ស្អាត​ប្រហារ​ទ្រូងផ្លូវ ពន្លះ​ទាំង​ម៉ូតូ​មួយ​គ្រឿង

ចំណែក​រថយន្ត​បង្ក​ខ្ទេច​ផ្នែក​មុខ និង​ដាច់​កាឡេ​កង់​ខាងស្តាំ ភ្លាម​ៗ​នេះ នារី​វ័យ​ក្មែ​ង ដែល​ជា​អ្នក​បើករថយន្ត​បង្ក បាន​ចុះ​ពីលើ​រថយន្ត ហើយ​គិតតែ​ពី​ស្រែកយំ មិន​និយាយ​ស្តី​អ្វី​ទាំងអស់ មួយសន្ទុះ​ក្រោយមក ក៏​ត្រូវ​បាន​សាច់ញាតិ​ដឹក​ចេញពី​កន្លែង​កើតហេតុ​ទៅ​បាត់ ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​មក​សម្រួល​ចរាចរណ៍ និង​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​រាជធានី ឲ្យ​ចុះ​មក​ធ្វើកា​វាស់វែង ស្ទួ​ច​រថយន្ត​បង្ក និង​ម៉ូតូ​ទៅ​រក្សា​ទុក នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕

ល្បឿន​ស្រី​ស្អាត​ប្រហារ​ទ្រូងផ្លូវ ពន្លះ​ទាំង​ម៉ូតូ​មួយ​គ្រឿង
ល្បឿន​ស្រី​ស្អាត​ប្រហារ​ទ្រូងផ្លូវ ពន្លះ​ទាំង​ម៉ូតូ​មួយ​គ្រឿង
ល្បឿន​ស្រី​ស្អាត​ប្រហារ​ទ្រូងផ្លូវ ពន្លះ​ទាំង​ម៉ូតូ​មួយ​គ្រឿង
ល្បឿន​ស្រី​ស្អាត​ប្រហារ​ទ្រូងផ្លូវ ពន្លះ​ទាំង​ម៉ូតូ​មួយ​គ្រឿង
ល្បឿន​ស្រី​ស្អាត​ប្រហារ​ទ្រូងផ្លូវ ពន្លះ​ទាំង​ម៉ូតូ​មួយ​គ្រឿង
ល្បឿន​ស្រី​ស្អាត​ប្រហារ​ទ្រូងផ្លូវ ពន្លះ​ទាំង​ម៉ូតូ​មួយ​គ្រឿង
ល្បឿន​ស្រី​ស្អាត​ប្រហារ​ទ្រូងផ្លូវ ពន្លះ​ទាំង​ម៉ូតូ​មួយ​គ្រឿង

ប្រភព៖ កោះសន្ដិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]