អេស្ប៉ាញ៖ ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានសារភាពថា ចង់ចាកចេញពីក្លិប Real Madrid ហើយវិលត្រលប់មកកាន់ប្រទេសអង់គ្លេសវិញ ដើម្បីចូលរួមជាមួយក្លិបចាស់ Manchester Untied។ នេះបើយោងតាមវិទ្យុ Cadena Ser ដែលស្ថិតនៅក្នុងប្រទេសអេស្ប៉ាញ។

តាមប្រភពដដែលបានឲ្យដឹងថា នៅក្នុងអំឡុងពេល Crisitano Ronaldo ចូលខ្លួនមកបំភ្លឺនៅក្នុងតុលាការ ពាក់ព័ន្ធនឹងករណីគេចពន្ធ ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំរូបនេះ បាននិយាយប្រាប់ចៅក្រមថា «ខ្ញុំមិនដែលមានបញ្ហានៅក្នុងប្រទេសអង់គ្លេសនោះទេ…ទើបដូច្នោះហើយ ខ្ញុំចង់វិលត្រលប់ទៅប្រទេសអង់គ្លេសវិញ» ។ 

Cristiano Ronaldo បានសារភាពថា ចង់ចាកចេញពីក្លិប Real Madrid ហើយវិលត្រលប់មកកាន់ប្រទេសអង់គ្លេសវិញ ដើម្បីចូលរួមជាមួយក្លិបចាស់ Manchester Untied

គួរឲ្យដឹងថា Ronaldo មានការខឹងសម្បារជាខ្លាំង ក្រោយពីអាជ្ញាធរប្រទេសអេស្ប៉ាញចោទប្រកាន់រូបគេថា បានគេចវេសមិនបង់ពន្ធក្នុងចំនួនទឹកប្រាក់ ១៤.៧ លានអឺរ៉ូ (ជាង១៧លានដុល្លារ) កាលពីដើមរដូវក្តៅកន្លងទៅ។

បើទោះជាយ៉ាងណាក៏ដោយ រយៈពេល៩០នាទី ក្នុងការចូលខ្លួនបំភ្លឺនៅក្នុងតុលាការ ចៅក្រមមិនទាន់ធ្វើការកាត់សេចក្តីនៅឡើយទេ ស្របពេលករណីគេចពន្ធរបស់គេ នៅតែបន្តស៊ើបអង្កេតដដែល។

បន្ថែមពីនេះទៀត បើតាមអ្វីដែល Ronaldo បាននិយាយនៅក្នុងតុលាការ កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ នៅតែមានកូនគំនិតមួយ គឺចង់ចាកចេញនៅរដូវកាលនេះ។

ដោយឡែកចំពោះក្លិប Real Madrid វិញ ថ្មីៗនេះមានព័ត៌មានជាច្រើន បានផ្សាយឲ្យដឹងថា ក្លិបគ្រោងនឹងលក់កីឡាករឆ្នើមម្នាក់ ក្នុងចំនោម BBC (Bale, Benzema, Cristiano Ronalo) ដើម្បីទិញយកវិញ នូវខ្សែប្រយុទ្ធវ័យក្មេងរបស់ Monaco គឺកីឡាករ Kylian Mbappe៕ 

បើតាមអ្វីដែល Ronaldo បាននិយាយនៅក្នុងតុលាការ កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ នៅតែមានកូនគំនិតមួយ គឺចង់ចាកចេញនៅរដូវកាលនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]