បរទេស៖ ក្រុមហ៊ុន Google តែងតែព្យាយាមម្ដងហើយម្ដងទៀត ដើម្បីបង្កើតកម្មវិធីបណ្តាញសង្គមមួយ ដែលមានប្រជាប្រិយភាពខ្លាំងក្លា ប៉ុន្តែអ្វីៗមិនដែលបានជោគជ័យដូចការប្រាថ្នារបស់ខ្លួននោះទេ។ 

សូមរម្លឹកឡើងវិញថាកាលពីឆ្នាំ ២០១៦ មានពាក្យចចាមអារ៉ាមថា ក្រុមហ៊ុន Google បានធ្វើកិច្ចចរចាក្រៅផ្លូវការជាមួយក្រុមហ៊ុន Snap និងបានត្រៀមផ្តល់ជូននូវទឹកប្រាក់ចំនួន៣០ពាន់លានដុល្លារ ដើម្បីទិញយកក្រុមហ៊ុននេះ។

ហើយនៅក្នុងពេលថ្មីៗនេះវិញ ក៏បានលេចចេញនូវព័ត៌មានមួយទៀត អំពីការចរចាដោយសម្ងាត់រវាងក្រុមហ៊ុនទាំង២នេះសាជាថ្មីម្តងទៀត។ 

ប៉ុន្តែលោក Evan Spiegel ដែលជានាយកប្រតិបត្តិដ៏ល្បីល្បាញរបស់ក្រុមហ៊ុន Snap  មិនបានបង្ហាញចំណាប់អារម្មណ៍ក្នុងការលក់ក្រុមហ៊ុនខ្លួន ទៅឲ្យក្រុមហ៊ុន Google  ឬក៏ក្រុមហ៊ុនដទៃទៀតនោះទេ។ តែយ៉ាងណាក៏ដោយ  ការចាប់អារម្មណ៍ពីសំណាក់ក្រុមហ៊ុន Google បានជួយឲ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Snap  កើនឡើង២ភាគរយផងដែរ។

លោក Evan Spiegel
លោក Eric Schmidt ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Google

ក្រុមហ៊ុន Snap គឺជាក្រុមហ៊ុនដែលបង្កើតកម្មវិធីទំនាក់ទំនងសង្គមកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១១ និងមានមូលដ្ឋាននៅរដ្ឋ Los Angeles សហរដ្ឋអាមេរិក។ កម្មវិធីដែលល្បីល្បាញរបស់ខ្លួនគឺកម្មវិធី Snapchat ដែលជាកម្មវិធីមួយសម្រាប់ធ្វើការផ្ញើសារជារូបភាព និងវិដេអូទៅកាន់អ្នកដទៃ រួមជាមួយនឹងមុខងារមួយចំនួនទៀត ដែលធ្វើការជជែកលេងរបស់អ្នកប្រើប្រាស់មានភាពសប្បាយរីករាយ។

មុខងារមួយចំនួនដែលមាននៅលើកម្មវិធី Snapchat

នៅក្នុងពេលនេះមិនទាន់មានព័ត៌មានផ្លូវការទេ ថាតើការពិភាក្សារវាងក្រុមហ៊ុន Snap និងក្រុមហ៊ុន Google មានដំណើរការយ៉ាងណាទៅហើយ  តែអ្វីដែលច្បាស់លាស់នោះគឺក្រុមហ៊ុនទាំង២ ពិតជាមានទំនាក់ទំនងជាមួយគ្នាល្អណាស់។ ក្រុមហ៊ុនទាំង២ តែងតែមានការជួបប្រជុំក្រៅផ្លូវការច្រើនដងរួចមកហើយ។

នៅពេលត្រូវបានសួរពីសំណាក់អ្នកសារពត៌មាន អ្នកតំណាងក្រុមហ៊ុន Snap បានប្រាប់ថា ព័ត៌មានទាំងនោះ គឺជាពាក្យមិនពិតទេ ដែលវាគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ។  ដោយឡែកក្រុមហ៊ុននាយកប្រតិបត្តិរបស់ក្រុមហ៊ុន Google  បានបដិសេធក្នុងការធ្វើការអត្ថាធិប្បាយផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]