ភ្នំពេញ៖ ដូចជាប្រិយមិត្តដឹងស្រាប់ហើយថា តារាកំប្លែង លោកតា សង់ស៊ីស មានជំងឺប្រចាំកាយ​ រហូតចូលមន្ទីរពេទ្យ ហើយថែមទាំង ធ្វើឲ្យ លោកតា ខកខាន លេងកំប្លែងអស់មួយរយៈពេលធំ។

មួយរយៈមុននេះ ជំងឺលើសឈាមរបស់លោកតា សង់ស៊ីស ក៏បានរើឡើងយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឲ្យលោកតាមិនអាចនិយាយ ឬក៏សើចបាន គួរឲ្យព្រួយបារម្ភ។

លោកតា សង់ស៊ីស

ដោយឡែក ថ្មីៗនេះលោក អ៊ឹម ជីវ៉ា តារាប្រុសដែលចូលចិត្តធ្វើកិច្ចការមនុស្សធម៌ ជួយតារាៗ ទាល់លំបាក លោកក៏បានចុះទៅសួរសុខទុក្ខ លោកតា សង់ស៊ីស ទៅដល់គេហដ្ឋានផងដែរ។

ដោយក្នុងនោះលោកអ៊ឹម ជីវ៉ា បានប្រាប់ឲ្យដឹងថា៖

«តារាកំប្លែងលោកតា សង់ស៊ីស អាចនិយាយច្រើនបានវិញហើយ តែមិនទាន់ដូចមុនទេ កន្លងមកគាត់និយាយមិនកើតទេ ដោយសារតែបញ្ហាជំងឺលើសឈាម ។ បន្ទាប់ពីចេញពីមន្ទីរពេទ្យមកផ្ទះ លោកគ្រូពេទ្យ តម្រូវឲ្យគាត់ហ្វឹកហាត់និយាយ និងលេបថ្នាំអោយទៀងទាត់។ រយៈពេលមួយឆ្នាំមកនេះ លោកតាសង់ស៊ីសមិនបានចូលសម្តែងកំប្លែង ឬថតបានទេ គឺដោយសារតែគាត់មានជំងឺលើសឈាម និយាយមិនរួច ។

បន្ថែមពីនេះទៅទៀត តារាកំប្លែងនាយ សង់ សេត ដែលត្រូវជាកូនបាននិយាយថា៖ «មកដល់ថ្ងៃសុក្រនេះទី០៤ខែ សីហា ឆ្នាំ២០១៧នេះ លោកពុក សង់ស៊ីស អាចនិយាយលេងសើចបានច្រើនវិញហើយ តែមិនទាន់ស្រួលបួលដូចលើកមុនឡើយ ណាមួយវិញទៀត នៅឈឺអញ្ចាញធ្មេញ ដែលធ្មេញគាត់រង្គើ»។ 

មិនថាយ៉ាងណា ទស្សនិកជនដែលតែងតែទស្សនា និងគាំទ្រលោកតា សង់ស៊ីស កន្លងមក ក៏សូមជូនពរឲ្យលោកតា ឆាប់ជាសះស្បើយ និងអាចមកលេងកំប្លែងឲ្យកូនចៅជំនាន់ក្រោយ បានទស្សនាបន្តទៀតផងដែរ៕ 

លោកតា សង់ស៊ីស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សង់ ស៊ីស