ភ្នំពេញ៖ កញ្ញា ដួង ម៉ានិច ដែលប្រិយមិត្តភាគច្រើនស្គាល់ថា ជាតារាសម្តែង និងជាតារាម៉ូដែលស្រី ចូលចិត្តលេងខ្លួនបែបស៊ិចស៊ីៗ ព្រមទាំងបច្ចុប្បន្ននេះ នាងក៏ជាតួឯកស្រីក្នុងរឿង «ពស់កេងកង» ដែលកំពុងទទួលបានការចាប់អារម្មណ៍ ពីសំណាក់មហាជនផងទៀតនោះ ដោយថ្មីៗនេះ នាងបានធ្វើឲ្យ បណ្តាអ្នកលេងហ្វេសប៊ុក មានប្រតិកម្មខ្លាំងមិនធម្មតា ទៅលើវីដេអូ និងរូបភាពរបស់នាង។

ជាការពិតណាស់ តាមរយៈវីដេអូ និងរូបភាពមួយចំនួន ដែលកញ្ញា ដួង ម៉ានិច បានបង្ហោះទៅលើ គណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដោយនាងបានថតលេង បង្ហាញពីសកម្មភាព នាងដើរផ្សារទិញទំនិញ ក៏ដូចជាទៅក្រៅប្រទេសជាដើម ក៏ស្រាប់តែមានអ្នកលេងហ្វេសប៊ុក មួយចំនួន ប្រតិកម្ម ហាក់បីដូចជាមិនពេញចិត្ត ចំពោះការបង្ហោះរបស់នាង ដែលពួកគេ គិតថា នាងកាច់រាងជ្រុលពេក។

មិនថាយ៉ាងណា នៅក្នុងនោះក៏មានអ្នកគាំទ្រភាគច្រើន កោតសរសើរ និងលើកទឹកចិត្តចំពោះនាងផងដែរ៕ 

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

កញ្ញា ដួង ម៉ានិច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង ម៉ានិច