ភ្នំពេញ៖ តារាសម្ដែង ដែលកំពុងតែមានប្រជាប្រិយភាពកញ្ញា ដួង ម៉ានិច បានធ្វើរឿងអស្ចារ្យមួយជូនម្ដាយខ្លួន បន្ទាប់ពីមានទីផ្សារខ្ពស់ លើវិស័យសិល្បៈ។

ក្នុងនាមជាកូនស្រីម្នាក់ ម៉ានិច បានបំពេញរឿងដ៏ធំមួយ ជូនអ្នកមានគុណ តាមការបំពេញក្ដីប្រាថ្នារបស់ម្ដាយ ដោយបានទិញផ្ទះមួយល្វែងជូនគាត់ ទាំងប្រើកម្លាំង ញើសឈាម ខ្លួនឯងផ្ទាល់។

នេះមិនមែនជារឿងធម្មតាទេ ដែលកូនប្រុសស្រីគ្រប់រូប អាចធ្វើជូនអ្នកមានគុណបាន ប៉ុន្តែសម្រាប់តារាសម្ដែងរូបនេះ អាចបំពេញបំណងម្ដាយ បានទាំងខ្លួននៅក្មេងបែបនេះ។

ប៉ុន្តែយើងនៅមិនទាន់បានដឹង ពីតម្លៃនៃផ្ទះថ្មី ដែលកញ្ញា បានទិញនោះទេ ព្រោះរូបនាង មិនបានបញ្ជាក់ ពីតម្លៃផ្ទះមួយល្វែងមួយនោះឡើយ។

យ៉ាងណាមិញ ភាពដឹងគុណ របស់តារាសម្ដែងវ័យក្មេងរូបនេះ ទៅកាន់អ្នកមានគុណ ពិតជា ធ្វើឲ្យគ្រប់គ្នា មិនសរសើរមិនបាន៕ 

សាររបស់ ដូង ម៉ានិច
ផ្ទះថ្មី ម៉ានិច ទិញឲ្យអ្នកម្តាយ
ផ្ទះថ្មី ម៉ានិច ទិញឲ្យអ្នកម្តាយ
ផ្ទះថ្មី ម៉ានិច ទិញឲ្យអ្នកម្តាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង ម៉ានិច