ភ្នំពេញ៖ នៅថ្ងៃទី២៧ កក្កដា ១៩១៧ រយៈកាល១០០ ឆ្នាំមុន ក្រុមហ៊ុនFordបានបង្កើតនូវការច្នៃប្រឌិតថ្មីមួយ និងបានផ្លាស់ប្ដូរមុខមាត់ថ្មីទាំងស្រុងនៅក្នុងវិស័យរថយន្តតាំងពីពេលនោះមក។ គ្រប់យ៉ាងបានចាប់ផ្ដើមពីរថយន្តម៉ូដែល TT ដែលជាម៉ូដែលរថយន្តដែលកើតចេញពីម៉ូដែល T ទទួលបានភាពជោគជ័យអស់រយៈពេលជាងមួយសតវត្សមកហើយ និងបានក្លាយជាម៉ាករថយន្តលក់ដាច់បំផុតនៅលើពិភពលោកផងដែរ។

គ្រប់យ៉ាងបានចាប់ផ្ដើមពីរថយន្តម៉ូដែល TT ដែលជាម៉ូដែលរថយន្តដែលកើតចេញពីម៉ូដែល T

ប៉ុន្មានឆ្នាំមកនេះរថយន្ត Ford trucks ត្រូវបានប្រើប្រាស់ដោយអ្នកចម្ការ ទាហាន អ្នកធ្វើការសំណង់ និងអ្នកបើកបរប្រណាំងជាដើម។ ដោយសារតែសមត្ថភាព និងភាពជឿជាក់ បានជំរុញឱ្យការលក់របស់ក្រុមហ៊ុនរថយន្ត Ford ឈរមុខគេជានិច្ច។

ប៉ុន្តែសមិទ្ធផលទាំងនេះមិនមែនកើតឡើងក្នុងពេលតែមួយយប់នោះទេ។ ភាពជោគជ័យនេះ គឺបានមកពីការចំណាយពេលវេលាយ៉ាងស្វិតស្វាញធ្វើយ៉ាងណាដើម្បីប្រែក្លាយទស្សនៈវិស័យដែលគេមានឲ្យទៅជាសមិទ្ធផលនៃការច្នៃប្រឌិតថ្មី រួមជាមួយនឹងការខិតខំប្រឹងប្រែងដើម្បីផលិតនូវរថយន្តមួយដែលមានសមត្ថភាពលើសពីអ្វីដែលអ្នកបានរំពឹងទុក។

លោក Robert Kreipke អ្នកប្រវត្តិវិទូនៃរថយន្ត Ford បានមានប្រសាសន៍ថា៖ ក្រោយពីបានឃើញរថយន្តប្រភេទ Utes និងប្រភេទ Pickups ក្រុមហ៊ុនរថយន្ត Ford បានធ្វើការផ្លាស់ប្តូរទស្សនៈរបស់ខ្លួនចំពោះរថយន្តប្រភេទ Truck ដោយកាលពីមុនរថយន្តប្រភេទនេះប្រើប្រាស់ក្នុងការងារធ្ងន់ៗ ប៉ុន្តែក្រោយមក ក្រុមហ៊ុន Ford បានធ្វើការកែច្នៃ និងប្រែក្លាយរថយន្តប្រភេទ Truck សម្រាប់បម្រើការងារធ្ងន់ផង និងជារថយន្តគ្រួសារផង។

ក្រុមហ៊ុន Ford បានធ្វើការកែច្នៃ និងប្រែក្លាយរថយន្តប្រភេទ Truck សម្រាប់បម្រើការងារធ្ងន់ផង និងជារថយន្តគ្រួសារផង

លោកបានបន្តទៀតថា "ម៉្យាងវិញទៀត រថយន្តនេះបានបំផុសគំនិតឈានទៅដល់ការវិវត្តន៍នៃរថយន្តប្រភេទ F-Series និង Ford Ranger ជាដើម ដែលទទួលបានជោគជ័យយ៉ាងខ្លាំងនៅទីផ្សារទូទាំងពិភពលោក។”

កាលឆ្នាំ 1976 អ្នកនិពន្ធ របស់ទស្សនាវដ្ដី Ford Truck បានសរសេរពាក្យសាមញ្ញបីម៉ាត់ “Built Ford Tough” ដែលបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Ford ក្នុងការបង្កើតរថយន្តដែលរឹងមាំប្រកបដោយថាមពល និងមានប្រព័ន្ធសុវត្ថិភាពខ្ពស់។

បន្ទាប់មកទៀតក៏ឈានដល់ការចាប់កំណើតនៃរថយន្ត Ford Ranger ដែលជារថយន្ត ភីកអាប់ (Pickup) ជំនាន់ដំបូងដែលបានដាក់បង្ហាញនៅអាមេរិចខាងជើងក្នុងឆ្នាំ1982។

រថយន្ត Ford Ranger ជារថយន្តដែលមានដើមកំណើតនៅប្រទេសអាមេរិច និងមានកេរ្តិ៍ឈ្មោះល្បីល្បាញជារថយន្ត Pickup ដែលមានភាពរឹងមាំ និងមានភាពឆ្លាតវៃលើសគេ និងលក់ដាច់បំផុតទូទាំងពិភពលោក។ បច្ចុប្បន្នរថយន្តនេះគឺលក់ដាច់បំផុតនៅទ្វីបអឺរ៉ុប អាហ្វ្រិកខាងត្បូង នូវែលសេឡង់ និងទីផ្សារអាស៊ានមួយចំនួនដូចជាវៀតណាម កម្ពុជា និងមីយ៉ាន់ម៉ា។

បច្ចុប្បន្នរថយន្តនេះគឺលក់ដាច់បំផុតនៅទ្វីបអឺរ៉ុប អាហ្វ្រិកខាងត្បូង នូវែលសេឡង់ និងទីផ្សារអាស៊ានមួយចំនួនដូចជាវៀតណាម កម្ពុជា និងមីយ៉ាន់ម៉ា

ប៉ុន្មានឆ្នាំក្រោយមកទៀត ក្រុមហ៊ុន Ford បានបន្តការច្នៃប្រឌិត និងសិក្សាទៅលើរថយន្តប្រភេទ Truck កាន់តែស៊ីជម្រៅ និងបានបង្កើតឡើងនូវរថយន្ត F-150 SVT Raptor ក្នុងឆ្នាំ 2009។ រថយន្តប្រភេទនេះ ក៏បានក្លាយជារថយន្តដែលលក់ដាច់ជាងគេនៅក្នុងទីផ្សារប្រទេសចិន ជាពិសេសគឺរថយន្ត F-150 Raptor ជំនាន់ថ្មីឆ្នាំ២០១៧ ដែលទើបតែសម្ពោទដាក់លក់នៅក្នុងទីផ្សារនាពេលថ្មីៗនេះ។

ក្រុមហ៊ុន Ford បានបន្តការច្នៃប្រឌិត និងសិក្សាទៅលើរថយន្តប្រភេទ Truck កាន់តែស៊ីជម្រៅ

ក្រៅពីនេះ ក្រុមហ៊ុន Ford ក៏បានបញ្ជាក់ផងដែរថារថយន្ត Ford Ranger នឹងត្រូវដាក់លក់នៅក្នុងទីផ្សាររថយន្តធំបំផុតរបស់ពិភពលោក ក្នុងឆ្នាំក្រោយនេះ។

យើងឃើញថាការរចនា អនុភាព និងសមត្ថភាពរបស់រថយន្ត Ford Trucks បានផ្លាស់ប្តូរទាំងស្រុងបើប្រៀបធៀបទៅនឹងរថយន្ត Ford Model TT កាលពី100 ឆ្នាំមុន។ ក៏ប៉ុន្តែការប្ដេជ្ញាចិត្ត និងគោលដៅរបស់ក្រុមហ៊ុន Ford មិនបានផ្លាស់ប្ដូរឡើយ ពួកគេនៅតែបន្តសិក្សា និងផលិតនូវរថយន្តដែលមានសមត្ថភាពលើសពីការរំពឹងទុករបស់អ្នកជានិច្ច៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]