បរទេស៖ ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមជម្រើសជាតិប្រេស៊ីល Neymar បានធ្វើការផ្ទេរពីក្លិប Barcelona ទៅចួលរួមជាមួយក្លិបអ្នកមាននៅបារាំង PSG ជាផ្លូវការហើយ ជាមួយនឹងកុងត្រារយៈពេល៥ឆ្នាំ ក្នុងតម្លៃខ្លួន ១៩៨លានផោន (២៦០លានដុល្លារ)។

ជាមួយនឹងការផ្ទេរនេះ Neymar បានក្លាយជាកីឡាករបាល់ទាត់ដែលមានតម្លៃខ្លួនថ្លៃជាងគេបង្អស់នៅលើពិភពលោក។

យ៉ាងណាមិញ ពាក់ព័ន្ធនឹងការផ្ទេរនេះដែរ គឺជារឿងដ៏ពិបាកមួយសម្រាប់ Neymar ធ្វើការសម្រេចិត្ត ព្រោះក្លិប Barcelona បានផ្តល់អ្វីៗគ្រប់យ៉ាងដល់រូបគេ ក៏ដូចជាធ្វើឲ្យគេមានភាពល្បីល្បាញមកទល់បច្ចុប្បន្ននេះផងដែរ។ នេះបើយោងទៅលើសម្តីរបស់ Neymar តាមរយៈវីដេអូដែលគេបានបង្ហោះផ្ញើចំពោះក្លិប។

យោងតាមវីដេអូដដែលបានបញ្ជាក់ទៀតថា ឪពុករបស់ Neymar ក៏បានឃាត់ឲ្យគេនៅបន្តជាមួយក្លិប Barcelona ផងដែរ ប៉ុន្តែកីឡាកររូបនេះបានសម្រេចចិត្តរួចរាល់ហើយក្នុងការចាកចេញ ព្រោះរូបគេត្រូវការ ការប្រកួតប្រជែងថ្មីមួយទៀត ហើយ PSG ក៏បានដាក់សំណើរ នឹងផ្តល់នូវអ្វីៗគ្រប់យ៉ាងដែលគេចង់បាន។

Neymar ក៏បានថ្លែងអំណរគុណដល់ក្លិប Barcelona ផងដែរ ជាពិសេសចំពោះកីឡាករ Lionel Messi។

ខ្សែប្រយុទ្ធវ័យ២៥រូបនេះ សឹងតែមិនជឿថា ខ្លួនបានលេងជាមួយកីឡាករល្អលើលោក Lionel Messi ហើយបានចាប់ដៃគូគ្នាជាមួយខ្សែប្រយុទ្ធម្នាក់ទៀតគឺ Luis Suarez ដែលត្រូវបានគេស្គាល់ឈ្មោះថា MSN ជាដៃគូប្រយុទ្ធដែលគ្មានគូប្រៀប៕

ដូច្នេះចង់ដឹងថា នៅឃ្លីបវីដេអូយ៉ាងណានោះ ទស្សនាវីដេអូខាងក្រោម៖  

Neymar ផ្ញើសារលាក្រុម Barcelona លើកចុងក្រោយ
ំMessi , Suarez និង​ Neymar (MSN)
Neymar ចូលរួមជាមួយក្រុម PSG

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]