ថៃ៖ តួឯកស្រីជើងចាស់ ធ្លាប់មានបទពិសោធន៍ នៅក្នុងការសម្តែងខ្សែភាពយន្តរាប់ឆ្នាំមកហើយ តារាសម្តែង Ann Thongprasom បច្ចុប្បន្នក៏បានក្លាយខ្លួនទៅជាអ្នកដឹកនាំម្នាក់ផងដែរ ដោយមានគាំទ្រយ៉ាងខ្លាំង និងមានការសរសើរថា តារាស្រីរូបនេះពិតជាមានស្នាដៃល្អណាស់ នៅក្នុងការដឹកនាំរឿង។

ជាការពិតណាស់គេឃើញនាង Ann Thongprasom តែងតែមានវត្តមានដឹកនាំ ស្ទើរតែគ្រប់ភាពយន្តល្បីៗនានា នៅក្នុងស្រុក ហើយគេក៏តែងតែឧស្សាហ៍ឃើញនាង និងតារាសម្តែងស្រីល្បីៗដូចជានាង Yaya Urassaya  នាង Kimberley លោក Mark Prin ជាដើម គឺមានភាពស្និទ្ធស្នាលជាមួយគ្នា យ៉ាងខ្លាំងប្រៀបដូចជាបងប្អូនដូច្នោះដែរ។

ក្នុងនាម ជាអ្នកដឹកនាំរឿង ដែលទទួលបានការស្រលាញ់រាប់អានមួយរូប តារាសម្តែង Ann Thongprasom ក៏ជាអ្នកមាន មួយរូបផងដែរ ដែលមានទ្រព្យសម្បត្តិសន្ធឹកសន្ធាប់ ហើយបើនិយាយពីរឿងរថយន្ត របស់អ្នកដឹកនាំរឿងរូបនេះ ក៏ជិះរថយន្តទំនើបៗ និងមានតម្លៃថ្លៃៗទៀតផង។

ជាក់ស្តែងថ្មីៗនេះ នៅលើអ៊ីនស្តារក្រាមរបស់នាង ក៏បានបង្ហាញឡានថ្មីមួយគ្រឿងម៉ាក Jaguar XJ ដែលតាមប្រភពព័ត៌មានថៃ Sanook បានឲ្យដឹងថា ឡានមួយនេះ មានតម្លៃជិត៧លានបាតឯណោះ។

ចំពោះតម្លៃឡានរបស់នាងមួយនេះ បានធ្វើឱ្យអ្នកគាំទ្រ បើកភ្នែកធំៗតែម្តង ដែលមិននឹកស្មានថា នាងហ៊ានទិញឡាន មានតម្លៃថ្លៃបែបនេះសោះ៕

ទស្សនារូបភាពខាងក្រោម៖ 

ឡានទំនើបម៉ាក Jaguar XJ ដែលនាងបានបង្ហោះនៅក្នុងអ៊ីនស្តារក្រាម
នាង Ann Thongprasom និង Yaya Urassaya
រូបភាពអនុស្សាវរីយ៍ជាមួយតារាស្រី Kimmy Kimberley និងលោក Mark Prin
តារាសម្តែងស្រី Ann Thongprasom

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]