អង់គ្លេស៖ វិស័យដើរម៉ូតនៅកម្ពុជា កាន់តែរីកចម្រើនគួរឲ្យកត់សម្គាល់ ព្រោះទីផ្សារមួយនេះ កាន់តែទទួលបាន ការគាំទ្រខ្លាំង និងមានគេទទួលស្គាល់ជាងមុន។

ដូចប្រិយមិត្តបានដឹងស្រាប់ តាំងពីបញ្ចប់កម្មវិធី Cambodia's Next Top Model ដែលជាកម្មវិធីលំដាប់ពិភពលោករួចមក កញ្ញា គង់កា ដែលជាម្ចាស់ជ័យលាភីលេខ១នោះ កាន់តែមានភាពលេចធ្លោ ក្នុងវិស័យដើរម៉ូតមួយនេះ មិនថាក្នុងឬក្រៅប្រទេសទេ។

សឹងតែគ្រប់កម្មវិធីថ្នាក់ជាតិ គេតែឃើញមានវត្តមាន កំពូលតារាបង្ហាញម៉ូតរូបនេះ ដើរម៉ូតជារឿយៗ។

ដូចថ្មីៗនេះដែរ គង់កា ហាក់ជាដូចជាមានទីផ្សារការងារ លើឆាកអន្តរជាតិ កាន់តែខ្លាំងឡើង ដែលឧស្សាហ៍ឃើញនាង ចេញទៅក្រៅប្រទេស ដើម្បីដើរបង្ហាញម៉ូត។

សម្រាប់ពេលនេះ នាងកំពុងតែស្ថិតនៅ ប្រទេសអង់គ្លេស ដើម្បីទៅដើរម៉ូតនៅទីនោះ។ ហើយជាពិសេស នាងក៏មិនភ្លេចនោះដែរ ក្នុងការបង្ហោះរូបភាពស្អាតៗ ចែកជូន ឲ្យអ្នកគាំទ្របានឃើញ ដែលស្ទីលកាច់រាងរបស់នាងនីមួយៗ គឺស្រស់ស្អាត មិនចាញ់នឹងតារាបរទេសឡើយ៕

ចង់ដឹងសម្រស់ គង់កា ស្រស់ស្អាតយ៉ាងណា លើទឹកដីបរទេស តោះទៅទស្សនាទាំងអស់គ្នា! 

ទិដ្ឋភាព គង់ កា ឈរបង្ហាញរាងលើទឹកដីបរទេស
ទិដ្ឋភាព គង់ កា ឈរបង្ហាញរាងលើទឹកដីបរទេស
ទិដ្ឋភាព គង់ កា ឈរបង្ហាញរាងលើទឹកដីបរទេស
ទិដ្ឋភាព គង់ កា ឈរបង្ហាញរាងលើទឹកដីបរទេស
ទិដ្ឋភាព គង់ កា ឈរបង្ហាញរាងលើទឹកដីបរទេស
ទិដ្ឋភាព គង់ កា ឈរបង្ហាញរាងលើទឹកដីបរទេស
ទិដ្ឋភាព គង់ កា ឈរបង្ហាញរាងលើទឹកដីបរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់កា