(ភ្នំពេញ)៖ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោក រិន សាវ៉េត មហាជនបានជ្រាបហើយថា ថ្មីៗនេះលោកទើបតែបាត់បង់ ភរិយាជាទីស្រឡាញ់របស់លោក ស្រាប់តែឥឡូវនេះ លោកលេចមុខមកសារជាថ្មីម្ដងទៀត តាមរយៈចម្រៀងមួយបទ ដែលមានចំណងជើងថា «ប្រពន្ធសម្លាញ់ឲ្យបងសុំទោស»។

ការបង្ហាញមុខលើកនេះ តារាចម្រៀងជើងចាស់ លោក រិន សាវ៉េត ហាក់បីដូចជាមិនទាន់ដាច់អាល័យ នៅតែនឹករលឹក និង ចង់ឲ្យប្រពន្ធត្រឡប់មកវិញ លោកបានលើកយកបទចម្រៀង «ប្រពន្ធសម្លាញ់ឲ្យបងសុំទោស» ចង់ផ្ដែផ្ដាទៅភរិយានៅឯឆ្ងាយសង្ឃឹមថា ភរិយារបស់លោកនឹងនៅទីនោះបានស្ងប់សុខ ហើយសម្លឹងមើលគ្រួសាររបស់លោក រស់នៅបានសេចក្ដីសុខ។

នៅក្នុងបទចម្រៀងមួយបទនេះដែរ លោករិន សាវ៉េត បានដាក់មនោសញ្ចេតនាយ៉ាងស៊ីជម្រៅ ដោយសារអត្ថន័យនៃបទចម្រៀង និពន្ធត្រូវនឹងសាច់រឿង បង្ហាញពីអារម្មណ៍ឈឺចាប់ សម្លេងស្រែកថ្ងួចថ្ងូរ ត្អូតត្អែរ ដង្ហោយហៅប្រពន្ធ ដោយភាពអាល័យ តាមរយៈអត្ថន័យក្នុងបទចម្រៀងមួយបទនេះ ស្ដាប់ហើយ ធ្វើឲ្យក្តុកក្តួលអារម្មណ៍ជាខ្លាំង។

គួរបញ្ជាក់ថា តារាចម្រៀង លោក រិន សាវ៉េត ទើបតែបានបាត់់បង់ ភរិយាជាទីស្រឡាញ់របស់ខ្លួន កាលពីខែ មេសាឆ្នាំ២០១៧ កន្លងទៅថ្មីៗ ស្របពេលដែលពិធីបុណ្យគំរប់ខួប ៧ថ្ងៃ សពភរិយា ប្រារព្ធធ្វើនៅថ្ងៃទី២៩ ខែមេសានេះ ហើយក៏មានមហាជន និង តារាសិល្បៈ បានចូលរួមរំលែកទុក្ខ នៅក្នុងពិធីបុណ្យនោះផងដែរ។

រិន​​ សាវ៉េត វិលវិញ ជាមួយ​នឹងបទ «ប្រពន្ធ​សម្លាញ់ ឲ្យបង​សុំទោស» ពោរពេញ​ដោយ​ភាព​សោកសង្រែង!
តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោក រិន សាវ៉េត
លោក រិន សាវ៉េត

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រិន សាវ៉េត