ភ្នំពេញ៖ អ្នកចាំទីក្រុមជម្រើសជាតិកម្ពុជាក្រោមអាយុ២២ឆ្នាំ កីឡាករ អ៊ុំ សេរីរ័ត្ន មានភាពជឿជាក់ថា ក្រុមរបស់ខ្លួននឹងអាចទទួលបានលទ្ធផលល្អក្នុងការប្រកួត SEA Games ឆ្នាំ២០១៧ ក្នុងប្រទេសម៉ាឡេស៊ី ខាងមុខនេះ ដោយក្នុងវិញ្ញាសារបាល់ទាត់ គឺក្រុមកម្ពុជា ស្ថិតក្នុងពូលជាមួយក្រុមខ្លាំងៗដែលមានដូចជា ថៃ និងវៀតណាមជាដើម។

«ក្រុម U22 ថៃ និងក្រុម U22 វៀតណាម គឺជាក្រុមដ៏ខ្លាំងក្នុងតំបន់, ពួកគេមានកីឡាករល្អៗក្នុងក្រុម» សេរីរ័ត្ន និយាយ។

ទោះជាគូប្រជែងមានសមត្ថភាពខ្លាំងយ៉ាងណាក៏ អ៊ុំ សេរីរ័ត្ន ជឿជាក់ថាក្រុមរបស់គេមានការរីកចម្រើនច្រើនក្នុងការលេង ដែលនឹងជួយឱ្យពួកគេប្រកួតដោយមានទំនុកចិត្តនៅក្នុងព្រឹត្តិការណ៍កីឡាក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ។

សេរីរ័ត្ន បន្ថែមថា «ថ្មីៗនេះរបៀបលេង និងយុទ្ធសាស្រ្ដរបស់ពួកយើងមានភាពប្រសើរឡើងជាងមុន។ ប្រសិនបើយើងមានការប្តេជ្ញាចិត្តនិងគោរពវិន័យ កីឡាករ U22 កម្ពុជា នឹងអាចផ្តួលក្រុមទាំងពីរបាន (វៀតណាម និងថៃ)»។

ក្រុម U22កម្ពុជា កំពុងក្លាយជាគូប្រជែងដ៏ស្វិតស្វាញសម្រាប់ទាំងថៃនិងវៀតណាមក្នុងព្រឹត្តិការណ៍ SEA Games នាពេលខាងមុខ បន្ទាប់ពីបង្ហាញនូវទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍របស់ពួកគេក្នុងការប្រកួតជម្រុះ AFC U23 Championship កន្លងទៅ៕

កីឡាករ អ៊ុំ សេរីរត្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]