(អាមេរិក)៖ អតីតតារាសម្ដែង អ្នកនាង នី មុល្លីកា ជាតួឯកស្រីក្នុងរឿង «កុមារី ២៥ ឆ្នាំ» ដែលទទួលបានកេរិ៍តឈ្មោះល្បីល្បាញ នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីនាងសម្រេចចិត្ត រៀបអាពាហ៍ពិពាហ៍ សាងសុភមង្គលនៅលើ ទឹកដីសហរដ្ឋអាមេរិករួចមក គេសង្កេតឃើញថា ជារឿយៗ នាងតែងតែបង្ហោះរូបភាពស្និទ្ធស្នាល និងផ្អែមល្ហែម ជាមួយស្វាមីគ្រប់ទីកន្លែង។ ជាមួយគ្នានេះដែរ រហូតមកដល់ពេលនេះ នាងក៏ទទួលបាននូវចំណងដៃ អាពាហ៍ពិពាហ៍កូនប្រុស ដ៏គួរឲ្យស្រឡាញ់ម្នាក់មានអាយុជិត ២ឆ្នាំហើយ ស្របពេលដែលនាងត្រៀមនឹងប្រសូតបុត្រទី២ របស់នាង រីឯរូបសម្រស់របស់នាងរឹតតែស្រស់ស្អាត ជាងពេលប៉ុន្មានឆ្នាំមុនទៅទៀត។

ក្រុមគ្រួសារ អ្នកនាង នី មុល្លីកា

តារាសម្ដែងស្រីស្រស់ នី មុល្លីកា ត្រូវបានមហាជនកោតសរសើរ ពីសម្រស់ដ៏ស្រស់ត្រកាល របស់នាង ទោះបីជាពេលនេះនាងមានកូនប្រុសម្នាក់ និង កូនក្នុងផ្ទៃមួយទៀតហើយក៏ដោយ ក៏សម្រស់របស់នាង នៅតែអាចរក្សាបានភាពវ័យក្មេងស្រស់ស្អាត ជាពិសេសអ្វីដែលធ្វើឲ្យមហាជន ចាប់អារម្មណ៍ទៀតនោះ គឺកូនប្រុសរបស់នាងមានរូបរាងសង្ហារ ភ្នែកធំៗមូលក្រឡង់ សាច់ឈាមស្រស់ថ្លា គួរឲ្យខ្នាញ់ ដែលកាត់ទៅរកនាងស្ទើរទាំងស្រុង មើលទៅគួរឲ្យស្រឡាញ់។

អ្នកនាង នី មុល្លីកា

គួរបញ្ជាក់ឲ្យដឹងថា អ្នកនាង នី មុល្លីកា និង ស្វាមីលោក គឹម ប៊ុណ្ណា បានរៀបការតាំងពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១១ បើគិតមកដល់ពេលនេះ អស់រយៈកាលជិត ៦ឆ្នាំហើយ ដោយនាងតែងតែបង្ហោះរូបភាពផ្អែមល្ហែម ជាមួយស្វាមីនិងកូនប្រុស បង្ហាញពីក្ដីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក ដែលធ្វើឲ្យអ្នកតាមដានជីវិតអ្នកសិល្បៈ លើកឡើងថា ជីវិតគូស្វាមីភរិយាអ្នកទាំងពីរ កំពុងតែមានសុភមង្គលឡើង ពីមួយថ្ងៃទៅមួយថ្ងៃ នៅលើទឹកដីឯនាយសមុទ្រ។

ទស្សនាកម្រងរូបភាពខាងក្រោម៖

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី មុល្លីកា