បរទេស៖  ទូរស័ព្ទស៊េរីថ្មី Samsung Note 8 នឹងត្រូវបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី២៣ ខែ សីហា ២០១៧ ខាងមុខនេះហើយ។ មានមនុស្សជាច្រើនកំពុងរង់ចាំមើលថាលក្ខណៈសម្បត្តិនៃទូរស័ព្ទស្មាតហ្វូននេះមានអ្វីខ្លះ។ យោងតាមភ្នាក់ងារព័ត៌មានមួយបានឲ្យដឹងថា លក្ខណៈសម្បត្តិដែលនឹងមាននៅលើទូរស័ព្ទ Samsung Note 8 មានដូចជា៖ 

ទូរស័ព្ទ Samsung Note 8 ពណ៌ខ្មៅ

- អេក្រង់ប្រភេទ Super AMOLED ទំហំ ៦.៣អ៊ិញ

- ដងខ្លួនមានទំហំ ១៦២.៥មីលីម៉ែត្រ និង ៧៤.៦មីលីម៉ែត្រ

- មានកម្រាស់ ៨.៥មីលីម៉ែត្រ

- ដំណើរការដោយប្រើប្រាស់ Processor ប្រភេទ Qualcomm Snapdragon 835 សម្រាប់ការចេញលក់នៅក្នុងសហរដ្ឋអាមេរិក និង Processor ប្រភេទ Exynos 8895 សម្រាប់ការចេញលក់នៅលើពិភពលោក។

- មាន RAM ទំហំ 6GB

- មានអង្គចងចាំទំហំ 64GB និងអាចបន្ថែមឡើងទៀតបាន

- មានកាមេរ៉ាភ្លោះ ទំហំ ១២ មេហ្គាភិចសែលនៅផ្នែកខាងក្រោយ

- មានកាមេរ៉ាមុខទំហំ ៨ មេហ្គាភិចសែលដែលអាចធ្វើការផ្តោតមុខមនុស្សដោយស្វ័យប្រវត្តិ

- អាចសាកថ្មបានលឿនតាមរយៈខ្សែ USB-C ឬក៏អាចសាកថ្មដោយឥតប្រើខ្សែបានទៀតផង

- នឹងមានចេញលក់ពណ៌ខ្មៅ និងពណ៌មាសនៅក្នុងពេលដាក់លក់ដំបូង ហើយបន្ទាប់មកនឹងមានចេញលក់ពីរពណ៌ទៀត គឺពណ៌ប្រផេះ និងពណ៌ខៀវ

- មានឧបករណ៏ស្កេនក្រយ៉ៅដៃនៅផ្នែកខាងក្រោយទូរស័ព្ទ

- អាចមានតម្លៃប្រហែល ៩០០ ដុល្លារ (តម្លៃទីផ្សារអន្តរជាតិ)។

ទូរស័ព្ទ Samsung Note 8 នឹងមានលក្ខណៈសម្បត្តិថ្មីៗ និងការអភិវឌ្ឍន៍មួយចំនួនទៀតដើម្បីធ្វើឱ្យទូរស័ព្ទស៊េរីថ្មីនេះ មានភាពប្រសើរជាងទូរស័ព្ទស៊េរីមុនៗ និងដើម្បីធ្វើការប្រជែងនៅក្នុងទីផ្សារផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]