ភ្នំពេញ៖ ខណៈកំពុងត្រៀមខ្លួន ដើម្បីចូលរួមព្រឹត្តការណ៍កីឡាស៊ីហ្គេមលើកទី២៩ នៅប្រទេសម៉ាឡេស៊ី នៅពេលខាងមុខនេះ អត្តពលិកនារី ផ្នែកហែលទឹក ហែមថុន វិទីនី បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ក្រោយពីកីឡាការិនីរូបនេះ បង្ហាញម៉ូតសក់ថ្មីយ៉ាងទាក់ទាញ និងទទួលការសរសើរច្រើនពីមហាជន។ នេះបើយោងតាមរូបភាពពីរសន្លឹកដែល វិទីនី បានបង្ហោះកាលពីយប់មិញ។

ហែមថុន វិទីនី បានសរសេរភ្ជាប់ជាមួយរូបភាពទាំងនោះថា «សែនស្អប់សក់ខ្លី តែជៀសមិនផុតពីសក់ខ្លីក្នុងទឹកច្រើនពេកសក់វាឡើងខ្ទេច ខ្លីវែងៗ មានតែកាត់អោយអស់បើជ្រុលជាខ្លីហើយអោយវាswagម្តងមើលម៉េចវិញ»

បន្ថែមពីនេះ វិទីនី ត្រូវបានមហាជន កោតសរសើរ និងស្រលាញ់នូវម៉ូតសក់ខ្លីថ្មីមួយនេះផងដែរ ជាពិសេសគូណ្តឹងរបស់ខ្លួន កីឡាករ សំអឿន ពិដោរ ។

កីឡាការិនី ហែមថុន វិទីនី
ម៉ូតសក់ថ្មី ហែមថុន វិទីនី

គួរបញ្ជាក់ថា កាលពីម្សិលមិញនេះ ហែមថុន វិទីនី រួមទាំងកីឡាករ កីឡាការិនីជាច្រើននាក់ផ្សេងទៀត បានចូលសម្តែងការគួរសម ជួបសំណេះសំណាល ជាមួយនឹង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ ដែលជាការជូបជុំពិភាក្សាអំពីព្រឹត្តការណ៍ស៊ីហ្គេម ដោយអត្តពលិកទាំងអស់ត្រូវត្រៀមខ្លួន និងហ្វឹកហាត់ ធ្វើការប្រកួតដើម្បីនាំនូវមេដាយមាសជូនមាតុភូមិប្រទេស។

ក្នុងនោះផងដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏បានឧបត្ថម្ភទឹកប្រាក់ទៅដល់គ្រប់អត្តពលិកថែមទៀត ដោយក្នុងម្នាក់ៗទទួលបាន ៥០០ដុល្លារ ដើម្បីជាការលើកទឹកចិត្ត៕ 

ហែមថុន វិទីនី រួមទាំងកីឡាករ កីឡាការិនីជាច្រើននាក់ផ្សេងទៀត បានចូលសម្តែងការគួរសម ជួបសំណេះសំណាល ជាមួយនឹង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
សំអឿន ពិដោរ និង ហែមថុន វិទីនី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]