ចិន៖  នារីជនជាតិចិនម្នាក់ អាយុ២០ឆ្នាំ  រស់នៅក្នុងខេត្ត Zhejiang  បានប៉ុនប៉ងសម្លាប់ខ្លួន ព្រោះមិត្តប្រុសបដិសេធមិនជួយផ្លុំសក់ឲ្យនាង។

យោងតាមសារព័ត៌មាន Sinchew របស់ចិនបានឲ្យដឹងថា ករណីនេះបានកើតឡើងនៅ ថ្ងៃទី១ សីហា ២០១៧ វេលាម៉ោង៥ព្រឹកម៉ោងក្នុងតំបន់។  មុនកើតហេតុគូស្នេហ៍ទាំងពីរទើបត្រលប់មកពីធ្វើការនៅក្លឹបរាត្រី និងស្ថិតក្នុងស្ថានភាពស្រវឹងស្រឿងៗផងដែរ។

ពេលមកដល់ផ្ទះ ពួកគេបានងូតទឹកសម្អាតខ្លួនដើម្បីចូលសម្រាក។ ដោយសារសក់របស់នាងសើម  ក៏សុំមិត្តប្រុសឲ្យជួយផ្លុំសក់ឲ្យ តែត្រូវមិត្តប្រុសបដិសេធ ទើបនាងរត់ឡើងទៅលើដំបូលផ្ទះគម្រាមលោតសម្លាប់ខ្លួនតែម្តង។

នារីម្នាក់ ចង់លោតសម្លាប់ខ្លួន ព្រោះតែមិត្តប្រុសមិនព្រមជួយនាងធ្វើរឿងមួយ

ក្រោយមក សមត្ថកិច្ចពាក់ព័ន្ធបានមកដល់កន្លែងកើតហេតុ និងព្យាយាមបញ្ចុះបញ្ចូលនាងឲ្យបន្ធូរអារម្មណ៍ និងចុះមកក្រោមវិញតាមសម្រួល ប៉ុន្តែនាងមិនព្រម។

៤០នាទីកន្លងផុតទៅ ប៉ូលិសបានសម្រេចចិត្តចូលទៅចាប់នាង យកមកដាក់នៅកន្លែងមានសុវត្ថិភាព ប៉ុន្តែកំហឹងរបស់នាងមិនទាន់រសាយនៅឡើយ។ នាងនៅតែព្យាយាមរើបម្រាស់  ដរាបណាមិត្តប្រុសរបស់នាង មិនសុំទោសនាង។

នារីវ័យក្មេងរូបនេះបាននិយាយថា “គ្រប់ពេលដែលមានរឿងកើតឡើង ខ្ញុំតែងតែចេញមុខសុំទោសមុនជានិច្ច។  អ្នកមិនដែលនិយាយសុំទោសទេ  ទោះបីវាជាកំហុសរបស់អ្នកក៏ដោយ”

ដើម្បីឲ្យស្ថានការណ៍ប្រសើរឡើងវិញ ក្រុមអ្នកសង្គ្រោះ បានបញ្ចុះបញ្ជូលមិត្តប្រុសរបស់នាង ឲ្យនិយាយពាក្យសុំទោសទៅកាន់នាង។ បន្ទាប់ពីបុរសម្នាក់នោះ បាននិយាយសុំទោសរួចមក នាងក៏បានក្រោកឈរ ហើយដើរត្រលប់ទៅផ្ទះវិញបាត់ទៅ៕

សូមទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]