ភ្នំពេញ៖ មនុស្សគ្រប់រូប តែងរមែងប្រែប្រួលខ្លួន ពីក្មេង ទៅចាស់ អ្នកណាក៏ដូចអ្នកណាដែរ មិនអាចកែប្រែធម្មជាតិនេះបានទេ ទោះបីខ្លួនជាតារាក៏ដោយ។

ប៉ុន្តែពួកគេ អាចកែខៃស្ថានភាពបាន តាមរយៈការតុបតែងខ្លួន និងចេះរកស្ទីលថ្មីប្លែក ដើម្បីបន្លំភាពចាស់។ បើមើលតារានីមួយៗ តែងតែយកចិត្តទុកដាក់ខ្លាំងណាស់ ក្នុងការថែរក្សាសម្រស់ខ្លាំងមិនថាតារាប្រុសឬស្រីនោះទេ។

ចូលមកដល់ឆ្នាំនេះ ចំពោះអ្នកនាង ពេជ្រ សោភា ក៏មានវ័យមិនក្រោម៣០ឆ្នាំដែរ តែការលេងស្ទីលនីមួយៗ របស់អ្នកនាង នៅតែស្រស់ស្អាត ហាក់នៅក្មេងជាងវ័យ ធ្វើឲ្យអ្នកគាំទ្រ ពេញចិត្ត និងសរសើរ លើការតុបតែងខ្លួនរបស់នាង។

ពិសេសស្ទីលម៉ូតសក់ថ្មីចុងក្រោយ គឺកាន់តែធ្វើឲ្យ អ្នកនាង​ពេជ្រ សោភា ដូចជានារីខ្ទង់វ័យ២០ឆ្នាំ យ៉ាងដូច្នេះដែរ៕

ចង់ដឹងម៉ូតសក់ថ្មី  របស់ពេជ្រ សោភា ថាស្រស់ស្អាត និងវ័យក្មេងបែបណា៖

តារាចម្រៀង ពេជ្រ សោភា ជាមួយម៉ូតសក់ថ្មី
តារាចម្រៀង ពេជ្រ សោភា ជាមួយម៉ូតសក់ថ្មី
តារាចម្រៀង ពេជ្រ សោភា ជាមួយម៉ូតសក់ថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា