បារាំង៖ តារាឆ្នើម Neymar ពេលនេះបានក្លាយជាកីឡាកររបស់ក្រុម Paris Saint-Germain ជាផ្លូវការហើយ ក្រោយរូបគេផ្ទេរពីក្រុមអ្នកមានបុណ្យ Barcelona ក្នុងតម្លៃខ្លួនបំបែកកំណត់ត្រា ១៩៨លានផោន (២៦០លានដុល្លារ)។

បន្ទាប់ពីមានការរំពឹងទុកជាច្រើនសបា្ដហ៍ទាក់ទងនឹងការផ្លាស់ប្ដូរខែ្សប្រយុទ្ធវ័យ២៥ឆ្នាំនេះ ទីបំផុត Neymar បានចុះកិច្ចសន្យារយៈពេល៥ឆ្នាំជាមួយក្លិបអ្នកមានបារាំង ខណៈរូបគេនឹងទទួលបានថៃ្លពលកម្មក្នុងមួយសបា្ដហ៍រហូតដល់ទៅ ៥០ម៉ឺនផោន (ជាង៦៥ម៉ឺនដុល្លារ) ។

Neymar នឹងពាក់អាវលេខ១០ នៅទីនោះ ហើយអាចនឹងចូលលេងក្នុងការប្រកួតដំបូងឲ្យ PSG ទល់នឹងក្រុម Amiens ក្នុងលីកកំពូលបារាំង Ligue 1។  

Neymar ក្លាយជាកីឡាកររបស់ក្រុម PSG ជាផ្លូវការណ៍ហើយ
Neymar នឹងពាក់អាវលេខ១០

Neymar បានចូលរួមជាមួយ Barcelona ក្នុងរដូវកាល ២០១៣-២០១៤ នឹងបានបង្ហាញខ្លួនដល់ក្លិបគ្រប់កម្មវិធីចំនួន ១៨៦ប្រកួត ស៊ុតបញ្ចូលទីបានចំនួន១០៥គ្រាប់ ខណៈពានរង្វាន់ដែលរូបគេឈ្នះមានដូចជា La Liga ចំនួន២ដង Champions League ម្តង Copa Del Rey ៣ដង Super Cup ម្តង, FIFA Club World Cup ម្តង ផងដែរ៕

Neymar (កណ្ដាល) ពេលលេងឲ្យ Barcelona
Neymar

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]