អស់រយៈកាលជាច្រើនឆ្នាំកន្លងមកហើយ មានមនុស្សជាច្រើនបានទទួលស្គាល់ថា ម្រុំ និងខ្ញីគឺជាឱសថបុរាណមួយប្រភេទដ៏ស័ក្តិសិទ្ធ និងពេញនិយមបំផុតសម្រាប់មនុស្សសម័យមុន រហូតដល់ពេលបច្ចុប្បន្ន ហើយថែមទាំងបានចម្រាញ់រុក្ខជាតិទាំងពីរនេះយកធ្វើជាឱសថ គ្រាប់ថ្នាំ និងតែផ្សេងៗសម្រាប់ជំនួយសុខភាពរាងកាយថែមទៀតផង។ 

ហើយខាងក្រោមនេះជាគុណប្រយោជន៍ដ៏សំខាន់នៃឱសថដែលផ្សំឡើងពីម្រំនិងខ្ញី៖

ប្រឆាំងនឹងការរលាកសន្លាក់ ៖ វាមានសមត្ថភាពក្នុងការការពារ និងព្យាបាលជំងឺសន្លាក និងការឡើងជាតិអាស៊ីតយ៉ាងមានប្រសិទ្ធភាព។

ប្រឆាំងនឹងមេរោគមហារីក៖ ស្លឹករបស់ម្រំមានផ្ទុកនូវសារធាតុម្យ៉ាង ដែលគេស្គាល់ឈ្មោះថា benzyl isothiocyanate ដែលមានសមត្ថភាពទប់ស្កាត់ជំងឺមហារីក ហើយថែមទាំងអាចជួយឱ្យអ្នកជំងឺចៀសវាងការព្យាបាលដោយសារជាតិគីមី។

កាត់បន្ថយជាតិខ្លាញ់អាក្រក់៖ វាថែមទាំងអាចជួយកាត់បន្ថយ និងបញ្ចុះជាតិខ្លាញ់អាក្រក់ពីរាងកាយផងដែរ។

បំបាត់អាការឈឺក្បាល៖ ជួយបំបាត់អាការឈឺក្បាល និងការរលាកផ្សេងៗ ហើយថែមទាំងក្លាយជាឱសថមួយប្រភេទ ដែលអាចបំបាត់ការឈឺចាប់យ៉ាងមានប្រសិទ្ធភាព។

បញ្ចុះសម្ពាធឈាម៖ សារជាតិអរម៉ូន gothicosine glycoside និង thiocarbamate ដែលមាននៅក្នុងម្រំមានសមត្ថភាពអាចជួយបន្ថយសម្ពាធឈាម សម្រាប់អ្នកដែលមានជំងឺលើសឈាម។

បំបាត់អាការឈឺក្រពះ៖ វាមានគុណប្រយោជន៍ក្នុងការជួយសម្រួលអាការៈឈឺក្រពះ រលាកក្រពះ ដំបៅក្រះ និងរលាកក្រពះយ៉ាងមានប្រសិទ្ធភាព។

ការពារថ្លើម៖ អត្ថប្រយោជន៍របស់វាថែមទាំងអាចការពារពីការកើតជំងឺទាក់ទងនឹងថ្លើមផងដែរ។

ប្រឆាំងនិងព្យាបាលអាការស្លេកស្លាំង៖ ដោយសារក្នុងម្រំមានសារជាតិរ៉ែ និងប្រូតាអ៊ីនខ្ពស់ វាអាចជួយបង្ការការមានអាការស្លេកស្លាំង និងខ្វះឈាម។

ការពារអាការវិលមុខ ក្អួតចង្អោរ៖ អ្នកអាចប្រើប្រាស់មួយឱសថនេះ មុនពេលធ្វើដំណើរ ៣ ម៉ោងដើម្បីបង្ការអាការធីងធោង វិលមុខ និងក្អួតចង្អោរផ្សេងៗ។

ជំនួយការនៅពេលដែលព្យាបាលដោយគីមី៖ វាអាចជួយកាត់បន្ថយ ឬបំបាត់ការក្អួតចង្អោរនៅពេលដែលព្យាបាលជំងឺដោយគីមី។

អ្នកមានផ្ទៃពោះ៖ សារជាតិម្យ៉ាងដែលមាននៅក្នុងឱសថនេះអាចជួយកាត់បន្ថយអាការវិលមុខ ក្អួតចង្អោរ និងចាញ់កូន ចំពោះស្រ្តីដែលមានផ្ទៃពោះ។

គុណប្រយោជន៍ច្រើនយ៉ាងរបស់ម្រំ និងខ្ញី

ចំពោះគ្រឿងផ្សំនិងវិធីធ្វើមានដូចខាងក្រោមនេះ៖

# គ្រឿងផ្សំ

ទឹកស្អាត ៤ ពែង

ទឹកឃ្មុំ ១ ស្លាបព្រា

ខ្ញីស្រស់ ៨៥ក្រាម

ស្លឹកម្រំ

# វិធីអនុវត្ត

កាត់ខ្ញីជាបំណែកតូចៗ រួចយកទៅដាំជាមួយទឹកឱ្យពុះរយៈពេល ១០ នាទី រួចសឹមបន្ថែមស្លឹកម្រំរំងាស់ ៥នាទីបន្ថែមទៀត។ បន្ទាប់មកទុកចោលឱ្យរាងត្រជាក់ ហើយដាក់ទឹកឃ្មុំពីលើបន្ថែម រួចច្រកទុកនៅក្នុងដបសម្រាប់ប្រើប្រាស់នៅពេលក្រោយ (រក្សាទុកក្នុងទូរទឹកកក អាចប្រើប្រាស់បានច្រើនថ្ងៃ)។

# ការប្រើប្រាស់៖

យកទឹកឱសថបុរាណមួយនេះ ផឹក ១ ពែងជារៀងរាល់ព្រឹកមុនពេលបរិភោគអាហារ និង ១ ពែងទៀតពេលយប់មុនទទួលទានដំណេក៕

គុណប្រយោជន៍របស់ម្រំ និងខ្ញី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]