ភ្នំពេញ៖ តារាចម្រៀងស្រីរូបស្រស់២ដួង កំពុងតែ ទទួលបានការកោតសរសើរមិនស្ទើរនោះទេ ពីបណ្តាអ្នកនិយមលេងហ្វេសប៊ុក គឺកញ្ញា ឈីន រតនៈ  និង កញ្ញា រ៉េត ស៊ូហ្សាណា

កាលពីម្សិលមិញនេះដែរ ទំព័រហ្វេសប៊ុក រស្មីហង្សមាស បានទម្លាយនូវបទចម្រៀងថ្មីមួយ  ដែលឃើញ តារា២ដួងនេះ បានច្រៀងចម្រៀងរួមគ្នា​ ក្នុងបទ «ឈឺឆ្អែតឆ្អន់»។

ដោយបទចម្រៀងមួយបទនោះ  មានលក្ខណៈពិសេសត្រង់ មានបូកបញ្ចូលទាំងការច្រៀងជាភាសាខ្មែរ និងអង់គ្លេស លាយគ្នាបានយ៉ាងពិរោះមួយបែបផងដែរ។

នេះជាលើកទីមួយហើយ ដែលពួកគេ បានច្រៀងចម្រៀងរួមគ្នា ហើយជាពិសេស ក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងផងដែរ​ ពីសំណាក់យុវវ័យ៕

ចង់ដឹងថាយ៉ាងណា តោះមកស្តាប់ទាំងអស់គ្នា៖

កញ្ញា ឈីន រតនៈ
កញ្ញា ឈីន រតនៈ
កញ្ញា រ៉េត ស៊ូហ្សាណា
កញ្ញា រ៉េត ស៊ូហ្សាណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉េត ស៊ូហ្សាណា