បរទេស៖ កំពូលអ្នកប្រដាល់ទម្ងន់ធ្ងន់ កីឡាករ Wladimir Klitschko បានប្រកាសចូលនិវត្តន៍ជាផ្លូវការមុននេះ ធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើល។

Wladimir Klitschko ត្រូវបានគេរំពឹងថា នឹងវិលត្រលប់មកកាន់សង្វៀនវិញ ដើម្បីសងសឹកកីឡាករ Anothony Joshua ក្រោយពីធ្លាប់ចាញ់អស់ខ្សែក្រវ៉ាត់កាលពីខែមេសាកន្លងទៅ។

តែយ៉ាងណាមិញ ការរំពឹងទុកបានប្រែក្លាយជាអាសាបង់ ក្រោយអ្នកប្រដាល់សញ្ជាតិអ៊ុយក្រែនរូបនេះបានប្រកាសចូលនិវត្តន៍។

ប្រឡូកក្នុងវិស័យប្រដាល់អស់រយៈពេល២១ឆ្នាំ Wladimir Klitschko ឈ្នះបាន៦៤ដង ចាញ់៥ដង និងស្មើសូន្យ ហើយរូបគេធ្លាប់បានឈ្នះខ្សែក្រវ៉ាត់ជាច្រើនប្រភេទផ្សេងៗគ្នាផងដែរដូចជា IBF, WBA, WBO និង IBO មិនតែប៉ុណ្ណោះ Klitschko ក៏ធ្លាប់ឈ្នះបានមេដាយនៅព្រឹត្តការណ៍អូឡាំពិក ក្នុងឆ្នាំ១៩៩៦ ទៀតផង៕ 

កំពូលអ្នកប្រដាល់អ៊ុយក្រែន Wladimir Klitschko ប្រកាសចូលនិវត្តន៍ពីសង្វៀនប្រដាល់
កីឡាករ Wladimir Klitschko បានប្រកាសចូលនិវត្តន៍ជាផ្លូវការមុននេះ ធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើល
Wladimir Klitschko ត្រូវបានគេរំពឹងថា នឹងវិលត្រលប់មកកាន់សង្វៀនវិញ ដើម្បីសងសឹកកីឡាករ Anothony Joshua ក្រោយពីធ្លាប់ចាញ់អស់ខ្សែក្រវ៉ាត់កាលពីខែមេសាកន្លងទៅ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]