បរទេស៖ ការផ្ទេរពីក្លិបយក្សអេស្ប៉ាញ Barcelona របស់កីឡាករ Neymar Jr ទៅកាន់ក្លិបអ្នកមាននៅបារាំង PSG នឹងប្រព្រឹត្តឡើងជាផ្លូវការឆាប់ៗនេះ ក្រោយមានព័ត៌មានជាច្រើនបានចុះផ្សាយថា ខ្សែប្រយុទ្ធវ័យ២៥ឆ្នាំរូបនេះ បានព្រមព្រៀងរួចរាល់ហើយក្នុងការចុះកុងត្រារយៈពេល៥ឆ្នាំ ជាមួយតម្លៃខ្លួនថ្លៃជាងគេលើលោក ១៩៨លានផោន (២៦៣លានដុល្លារ) ។

បើតាម BBC Sports បានបញ្ជាក់ថាឲ្យដឹងថា នៅពេលដែល Neymar ក្លាយជាកីឡាករផ្លូវការរបស់ PSG ហើយនោះ ខ្សែប្រយុទ្ធរបស់ប្រេស៊ីលរូបនេះ នឹងទទួលបានប្រាក់ចំនូលពលកម្មខ្ពស់កប់ពពក រហូតដល់ ៤០.៣លានផោន (៥៣.៣ លានដុល្លារ) ក្នុងមួយឆ្នាំ ។

គួរបញ្ជាក់ថា Neymar ត្រូវបានអនុញ្ញាតពីគ្រូបង្វឹក ដោយមិនចាំបាច់ធ្វើការហ្វឹកហាត់កាលពីម្សិលមិញ ហើយខ្សែប្រយុទ្ធវ័យ២៥ឆ្នាំរូបនេះ ក៏បានមកលាមិត្តរួមក្រុមចុងក្រោយផងដែរ មុននឹងសម្រេចចាកចេញពីក្លិប Barcelona។

ចំនែកអ្នកគាំទ្រ Barcelona ជាច្រើនក៏មានការសោកស្តាយផងដែរ ក្រោយពីមានសមាជិកម្នាក់ក្នុងចំណោម MSN បានចាកចេញទៅយ៉ាងដូច្នេះ ហើយពួកគេបានលើកឡើងថា នឹងលែងបានឃើញ MSN ដូចមុនទៀតហើយ៕ 

ការផ្ទេរពីក្លិបយក្សអេស្ប៉ាញ Barcelona របស់កីឡាករ Neymar Jr ទៅកាន់ក្លិបអ្នកមាននៅបារាំង PSG នឹងប្រព្រឹត្តឡើងជាផ្លូវការឆាប់ៗនេះ
ខ្សែប្រយុទ្ធរបស់ប្រេស៊ីលរូបនេះ នឹងទទួលបានប្រាក់ចំនូលពលកម្មខ្ពស់កប់ពពក រហូតដល់ ៤០.៣លានផោន
Barcelona ជាច្រើនក៏មានការសោកស្តាយផងដែរ ក្រោយពីមានសមាជិកម្នាក់ក្នុងចំណោម MSN បានចាកចេញទៅយ៉ាងដូច្នេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]