(ភ្នំពេញ)៖ អតីតតារាសម្ដែង ធ្លាប់មានប្រជាប្រិយភាពខ្លាំង ទាំងរឿងអាស្រូវស្នេហា និងការងារសិល្បៈ លោក ស៊ុក សុភា ត្រូវបានមហាជនមួយចំនួន ស្ទើរតែភ្លេចមុខមាត់ទៅហើយ ដោយសារតែលោក បានឃ្លាតឆ្ងាយពីពិភពសិល្បៈ ប្រមាណជាង៥ឆ្នាំមកហើយនោះ ខណៈដែលបច្ចុប្បន្ន លោកកំពុងកសាងសុភមង្គល ជាមួយនឹងភរិយាដ៏ស្រស់ស្អាតរបស់លោក នៅឯប្រទេសអូស្រ្ដាលី។

ការរស់នៅក្នុងប្រទេសអូស្រ្ដាលី លោក ស៊ុក សុភា និងភរិយា គឺអ្នកនាង ហ្សារីណា បានខិតខំប្រឹងប្រែងធ្វើការយ៉ាងខ្លាំង រហូតដល់មានមិត្តៗ ទស្សនិកជនលាន់មាត់និយាយថា លោក ស៊ុក សុភា មានបានយ៉ាងនេះហើយ នៅខំដល់ណាទៀត?

ស្របពេលដែលមានទស្សនិកជន ផ្ទុះចម្ងល់ដូច្នេះ លោក ស៊ុក សុភា មិនបង្អង់យូរឡើយ ដោយបានបង្ហោះសារថា «គេនិយាយថា ពួកខ្ញុំហេតុអីចាំបាច់ប្រឹងខ្លាំងម្ល៉េះ ប៉ុណ្ណឹងហើយនៅប្រឹងអីទៀត ពួកខ្ញុំឆ្លើយថា..ខ្ញុំប្រឹងព្រោះខ្ញុំធ្លាប់លំបាក ខ្ញុំប្រឹងព្រោះខ្ញុំមិនចូលចិត្តក្រ ខ្ញុំប្រឹងព្រោះខ្ញុំស្អប់ការមើលងាយរបស់មនុស្ស ខ្ញុំប្រឹងព្រោះមិនចង់រស់ដោយគ្មានតម្លៃ ក្នុងភ្នែកអ្នកដទៃ ខ្ញុំប្រឹងព្រោះទាន់មានឱកាសដែលខ្ញុំ នៅធ្វើបាន ខ្ញុំប្រឹង ព្រោះមនុស្សឥឡូវកំណត់សំគាល់គ្នា នៅលើទ្រព្យសម្បត្តិ ខ្ញុំប្រឹង ព្រោះខ្ញុំមិនចង់ឲ្យអ្នកនៅជុំវិញខ្ញុំលំបាក ខ្ញុំប្រឹង ព្រោះខ្ញុំត្រូវសំរេចបំណងប្រាថ្នា របស់ខ្ញុំនៅថ្ងៃខាងមុខ បើប្រឹងហើយ នៅតែមិនមានក៏ខ្ញុំមិនតូចចិត្តដែរ សុំរាប់អានខ្ញុំផងបាទ!»។

គួរឲ្យដឹងថា ការឆ្លើយតបនូវចម្ងល់របស់ទស្សនិកជន ខាងលើនេះ លោក ស៊ុក សុភា បានធ្វើឡើងតាមរយៈ ការបង្ហោះជាសារក្នុងគណនីហ្វេសប៊ុក របស់លោកផ្ទាល់ (Souk Sorphea) និងបានធ្វើឲ្យទស្សនិកជន មានភាពភ្ញាក់ផ្អើល នឹងការទម្លាយសារមួយនេះយ៉ាងខ្លាំង។ ទោះបីជាយ៉ាងណា ទស្សនិកជនសង្កេតឃើញថា គ្រួសាររបស់ លោក ស៊ុក សុភា ពិតជាមានសុភមង្គលមែនទែន ទោះបីជាលោករស់ក្នុងប្រទេសក្រៅ ក៏ដោយ។

សូមរំឭកថា អស់រយៈពេល៥ឆ្នាំហើយ ដែលអតីតតារាសម្តែង ស៊ុក សុភា បានចាកចេញពីការងារសិល្បៈ ក្រោយពេលលោកបានរៀបការ ជាមួយអាណិកជន មេម៉ាយកូន២ម្នាក់ ឈ្មោះ លុយ រីម៉ា ហៅ ហ្សារីណា រស់នៅក្នុងប្រទេសអូស្រ្តាលី កាលពីថ្ងៃទី២២ខែមិថុនា ឆ្នាំ ២០១២ កន្លងទៅ៕

អតីតតារាសម្ដែង ធ្លាប់មានប្រជាប្រិយភាពខ្លាំង ទាំងរឿងអាស្រូវស្នេហា និងការងារសិល្បៈ លោក ស៊ុក សុភា
លោក ស៊ុក សុភា
អតីតតារាសម្ដែង ធ្លាប់មានប្រជាប្រិយភាពខ្លាំង ទាំងរឿងអាស្រូវស្នេហា និងការងារសិល្បៈ លោក ស៊ុក សុភា
លោក ស៊ុក សុភា
អតីតតារាសម្ដែង ធ្លាប់មានប្រជាប្រិយភាពខ្លាំង ទាំងរឿងអាស្រូវស្នេហា និងការងារសិល្បៈ លោក ស៊ុក សុភា

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ុក សុភា