ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញផ្តល់កិត្តិយសជួបសំណេះសំណាលជាមួយប្រតិភូកីឡាករ កីឡាការិនី រួមទាំងគ្រូបង្វឹកសរុបចំនួន២៧៤នាក់ មុននឹងចេញទៅចូលរួមប្រកួតកីឡា SEA Games នៅប្រទេសម៉ាឡេស៊ី នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧នេះ នៅវិមានសន្ដិភាព។

សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរចំពោះសមត្ថភាពក្មួយៗកីឡាករ កីឡាការិនី និងគ្រូបង្វឹក ដែលបានខិតខំហ្វឹកហ្វឺនដល់កីឡាករទាំងអស់ទទួលបានជ័យជំនះជាបន្តបន្ទាប់។ សម្ដេចក៏បានលើកទឹកចិត្តដល់កីឡាករ កីឡាការិនីទាំងអស់ ឲ្យខិតខំប្រឹងប្រែងដើម្បីទទួលបានជ័យជំនះបន្ថែមទៀតផងដែរ ។

សម្តេចតេជោ ក៏បានបញ្ជាក់ដែរថា ជោគជ័យគឺមិនស្ថិតលើប្រទេសអ្នកមាន ឬប្រទេសអ្នកក្រ ឬប្រទេសធំ ឬ តូចនោះឡើយ សំខាន់ស្ថិតនៅលើការតាំងចិត្តហ្វឹកហាត់ ជាពិសេសកីឡាករ កីឡាការិនីទាំងអស់កុំចាញ់ទៅលើកីឡាករគេ ឬចាញ់ច្រាបប្រទេសគេអោយសោះ សំខាន់គឺសមត្ថភាព និងការតាំងចិត្តរបស់យើង។

ជាទីបញ្ចប់នៃការជួបសំណេះសំណាលសម្តេចតេជោ បានឧបត្ថម្ភលើកទឹកចិត្តដល់កីឡាករកីឡាការិនី និងគ្រូបង្វឹកចំនួន២៧៤នាក់ ក្នុងម្នាក់ៗទទួលបានទឹកប្រាក់ ៥០០ដុល្លារ និងជូនពរកីឡាករកីឡារិនីទាំងអស់ ទទួលបានជោគជ័យក្នុងការប្រកួត ព្រមទាំងពុទ្ធពរទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕  

ប្រភពរូបភាព៖ ហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែន 

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
ពិធីជួបសំណេះសំណាលរបស់សម្ដេចជាមួយក្រុមកីឡាករ
ក្រុមកីឡាករ និងគ្រូបង្វឹករបស់កម្ពុជា
ក្រុមកីឡាករ និងគ្រូបង្វឹករបស់កម្ពុជា
ក្រុមកីឡាករ និងគ្រូបង្វឹករបស់កម្ពុជា
ក្រុមកីឡាករ និងគ្រូបង្វឹករបស់កម្ពុជា
ក្រុមកីឡាករកម្ពុជា
ក្រុមកីឡាករ និងគ្រូបង្វឹករបស់កម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]