ភ្នំពេញ៖​ ស្ថានីយទូរទស្សន៍ភីអិនអិន បានបង្កើតម៉ោងសម្រាប់ចាក់ផ្សាយរឿងភាគTVBបែបបុរាណល្បីៗជូនប្រិយមិត្តកម្ពុជា បានទស្សនាចាប់ពីវេលាម៉ោង ១១:០០-១២:០០ថ្ងៃត្រង់។

ខ្សែភាពយន្តTVBបែបបុរាណដំបូងគេបង្អស់ ដែលនឹងត្រូវមានវត្តមានថ្មីនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិនរឿង «បងប្អូនទាំងដប់» នឹងធ្វើឲ្យទស្សនិកជនទប់សំណើចមិនជាប់ ដោយសារតែភាពកំប្លុកកំប្លែងរបស់តួអង្គនីមួយៗ។

«បងប្អូនទាំងដប់» គឺជាខ្សែភាពយន្តបែបបុរាណដំបូងគេបង្អស់ចូលរួមសម្តែងដោយតារាល្បីៗជាច្រើនរូបដូចជា Frankie Lam, Kenix Kwok។ ពួកគេទាំងពីរនាក់សម្តែងជាតួឪពុក-ម្តាយរបស់កូនៗទាំងដប់នាក់។

ដោយឡែកសម្រាប់បងប្អូនទាំងដប់វិញសម្តែងដោយ Lai Lok-yi, Jason Lam, Jack Wu, Don Li, Nicky Law, Kwok Cheng, Mat Yeung, Russell Cheung, Adam Ip, Jeffrey Wong ពួកគេទាំងដប់នាក់ សុទ្ធសឹងតែមានទេពកោសល្យយ៉ាងចម្លែកផ្សេងៗពីគ្នា។

ខ្សែភាពយន្តនេះ រៀបរាប់ពីបុរសម្នាក់ឈ្មោះ Chan Dai-Ha (Frankie Lam) ដែលជាអ្នកលក់បង្អែមចិន បានលង់ស្រឡាញ់នារីកូនអ្នកមានម្នាក់ឈ្មោះថា Gei Hao-Yee (Kenix Kwok) ប៉ុន្តែនាងមិនស្រឡាញ់ Chan Dai Ha វិញទេ។ ថ្ងៃមួយGei Hao Yee និងអ្នកបម្រើបានរអិលជើងធ្លាក់ពីលើកូនភ្នំ ហើយក៏ត្រូវបានChan Dai Ha ជួយ។ នាងមិនត្រឹមមិនអរគុណ ថែមទាំងស្រែកស្តីបន្ទោស Chan Dai Ha នឹងបានយកបង្អែមសណ្តែករបស់Dai Ha ដែលមានសណ្តែកដប់គ្រាប់យកទៅញុំា ស្រាប់តែមានអព្ភូតហេតុកើតឡើង ដោយធ្វើឲ្យHao Yee មានផ្ទៃពោះ។ ដោយសារតែច្បាប់មានការតឹងតែងចំពោះអ្នកដែលមិនទាន់រៀបការមិនអាចរស់នៅជាមួយគ្នាបាន នាងក៏ត្រូវទទួលរងការពិន័យដោយមិនអាចរស់នៅក្នុងភូមិបានតទៅទៀត។ ទោះបីជាបែបណា ដើម្បីរក្សាកិត្តិយសរបស់នាង Dai Ha ក៏បានប្រាប់ថាកូនដែលនៅក្នុងផ្ទៃរបស់ Hao-Yee គឺជាកូនរបស់ខ្លួន។ Dai Ha ក៏បាននាំនាងទៅកាន់ផ្ទះតូច ហើយរស់នៅដោយចិញ្ចឹមកូនទាំងដប់នាក់។

ប៉ុន្តែស្រាប់តែកូនទាំងដប់នាក់ធំឡើងយ៉ាងឆាប់រហ័ស ធ្វើឲ្យDai Ha និង Hao-Yee មានការភ័យខ្លាចក៏ត្រូវបង្ខំចិត្តបោះបង់កូនទាំងដប់នាក់ ហើយក៏បានធ្វើឲ្យកូនទាំងដប់នាក់រសាត់អណ្តែតពេញទីក្រុង។ តើវាសនារបស់បងប្អូនទាំងដប់នាក់ នឹងជួបបញ្ហាអ្វីខ្លះ? ចុងបញ្ចប់តើពួកគេអាចវិលមកជួបគ្នាវិញដែរទេ?

សូមកុំភ្លេចរង់ចាំទស្សនារឿង បងប្អូនទាំងដប់ ដែលនឹងត្រូវចាក់ផ្សាយចាប់ពីថ្ងៃទី៤ ខែសីហា វេលាម៉ោង ១១-១២ថ្ងៃត្រង់ រៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអីន បន្ទាប់ពីរឿង «ជួបសេ្នហ៍វ័យ៤០»៕

សូមទស្សនាឈុតខ្លីតាមរយៈវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]