ថៃ៖ មួយរយៈពេលខ្លីចុងក្រោយនេះ គេសង្កេតឃើញប្រជាប្រិយភាពរបស់តារាសម្តែងស្រី Kimberley បានហក់ឡើងខ្ពស់យ៉ាងខ្លាំង នៅក្នុងវិស័យសិល្បៈ ពិសេសគឺនៅក្នុងការសម្តែងខ្សែភាពយន្តតែម្តង ដោយនាងបានគ្រងតំណែងជាតួឯកស្រីគ្រប់រឿង ជាមួយនឹងតួឯកប្រុសល្បីៗ ជាច្រើននាក់ផងដែរ។

ដោយសារមានការងារសិល្បៈទាំងនេះ ហូរចូលឥតឈប់ ស្របជាមួយនឹងគ្រួសារដែលជាអ្នកមានទ្រព្យសម្បត្តិស្រាប់ទៅហើយផង Kimberley ក៏បានប្រើជីវិតរស់នៅតាមបែបជានារីទាន់សម័យមួយរូប ដែលនារីគ្រប់រូបប្រាថ្នាចង់បាន។

ប៉ុន្តែកាលពីម្សិលមិញនេះនាង Kimberley បែរជាប្រកាសលក់ឡានទំនើបមួយគ្រឿងរបស់ខ្លួនភ្លាមទៅវិញ ព្រោះតែមូលហេតុមួយនេះ។

យោងតាមការបង្ហោះរូបភាពឡានម៉ាក Porsche Cayenne S Hybrid ឆ្នាំ 2013 របស់ខ្លួននៅលើបណ្តាញអ៊ីនស្តារក្រាម Kimberley ក៏បានសរសេររៀបរាប់នៅខាងលើនោះ ដែលយើងអាចដឹងន័យដូច្នេះថា៖ 

«លក់ចាស ឡានរបស់ Kim មួយគ្រឿងនេះគឺស្រលាញ់ខ្លាំងណាស់ ប៉ុន្តែត្រូវលក់ហើយ ព្រោះចតវាទុកចោលមិនសូវបានបើកចេញទៅណាទេ ហើយកន្លែងចតរថយន្តក៏ចង្អៀតផងដែរ អាណិត Porsche Cayenne S Hybrid ឆ្នាំ 2013 Black interior នរណាចិត្តល្អ ចង់យកទៅចិញ្ចឹមបន្តអាចទាក់ទងបាន...»

ទស្សនារូបភាពឡានរបស់ Kimberley ដែលបានប្រកាសដាក់លក់ដូចខាងក្រោមនេះ៖

រថយន្តម៉ាក Porsche Cayenne S Hybrid ឆ្នាំ​ 2013 ដែល Kimberley ប្រកាសលក់នៅលើអ៊ីនស្តារក្រាមរបស់ខ្លួន
តារាសម្តែង Kimberley

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]