ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ មន្ទីរពេទ្យជោរៃភ្នំពេញ បានរៀបចំកម្មវិធីពិនិត្យ និងព្យាបាលជំងឺឈឺក្បាល រួមទាំងផ្តល់ថ្នាំព្យាបាលដោយឥតគិតថ្លៃ ជូនអ្នកជំងឺទៀតផង ដោយមានការពិនិត្យព្យាបាលដោយវេជ្ជបណ្ឌិតឯកទេសផ្នែកក្បាលមកពីប្រទេសវៀតណាមផងដែរ។

បន្ទាប់ពីកម្មវិធីពិនិត្យព្យាបាល ជំងឺដោយឥតគិតថ្លៃប្រចាំខែវគ្គមុន សម្រាប់វគ្គនេះ មន្ទីរពេទ្យជោរៃភ្នំពេញ សហការជាមួយក្រុមហ៊ុនឱសថ DHG pharma បានរៀបចំកម្មវិធីពិនិត្យ និងព្យាបាកជំងឺឈឺក្បាល ដោយឥតគិតថ្លៃសម្រាប់ អ្នកជំងឺថ្មី៥០នាក់ដំបូង ក្នុងរយៈពេល១ថ្ងៃ ។

ដោយវេជ្ជបណ្ឌិត ឡេ ហុង មិញ ឯកទេសព្យាបាលជំងឺឈឺក្បាល មានបទពិសោធន៍ ខ្ពស់ មកពីមន្ទីរពេទ្យជោរៃ ទីក្រុងហូវជីមិញ ប្រទេសវៀតណាម។

លោកវេជ្ជបណ្ឌិត ឡេ ហុង មិញ ឯកទេសព្យាបាលជំងឺឈឺក្បាល បានឲ្យដឹងថា៖« ការឈឺក្បាលបណ្ដាលមកពីកត្តាច្រើនយ៉ាងដូចជាកត្តា កន្រ្ដាក់នៃសសៃឈាមខួរក្បាល, បញ្ហាកម្លាំងសាច់ដុំ, ការគិតច្រើន, បណ្ដាលមកពីប្រព័ន្ធសសៃប្រសាទនៃសសៃកភ្ញោកនិងបណ្ដាលពីជំងឺលើសឈាមផងដែរ»។

លោកបន្ដទៀតថា៖ «បញ្ហាឈឺក្បាលនេះយើងចែកជាពីក្រុមធំៗរួមមានទី១ ការប៉ះទង្គិតផ្នែកណាមួយនៃក្បាល និងការឈឺក្បាលដោយមិនមានការប៉ះទង្គិច។ មួយវិញទៀត សម្រាប់អ្នកជំងឺឈឺក្បាល ដែលមានឈាមហូរតាមច្រមុះនោះមិនប្រាកដថា បណ្ដាលមកពីការដុះសាច់ក្នុងខួរក្បាលនោះទេ គឺយើងត្រូវពិនិត្យមើលទៅលើបញ្ហាត្រចៀក ច្រមុះ បំពង់ក ឬការឡើងឈាមខ្លាំងព្រោះបណ្ដាលមកពីអាការៈទាំងនេះ។

ការបង្ការកុំឲ្យកើតជំងឺឈឺក្បាល យើងត្រូវផ្លាស់ប្ដូររបបអាហារ, ផ្លាស់ប្ដូរទម្លាប់រស់នៅ ការគេងជាដើម, និងការគិតច្រើន ដើម្បីកុំឲ្យមានបញ្ហាស្រ្ដេសបណ្ដាលឲ្យឈឺក្បាលនោះ ហើយការហាត់ប្រាណគឺជារឿងល្អមួយក្នុងការកាត់បន្ថយការឈឺក្បាល។ នេះបើតាមលោក វេជ្ជបណ្ឌិតបានបញ្ជាក់បន្ថែម»។

សូមបញ្ជាក់ថា នេះជាកម្មវិធីមនុស្សធម៌ដ៏មានអត្ថន័យ របស់មន្ទីរពេទ្យជោរៃភ្នំពេញ និងក្រុមហ៊ុនឱសថ DHH pharmaចូលរួមចំណែកលើកកម្ពស់សុខុមាលភាព ជូនប្រជាជនកម្ពុជា ឲ្យមានឱកាសទទួលបានការថែទាំសុខភាព ប្រកបដោយគុណភាព ពីសំណាក់វេជ្ជបណ្ឌិត ឯកទេសវៀតណាម ដែលមានបទពិសោធន៍ខ្ពស់ រួមជាមួយ សម្ភារៈបរិក្ខាពេទ្យទំនើប ដែលមានបំពាក់នៅមន្ទីរពេទ្យជោរៃភ្នំពេញ ។

ជាងនេះទៅទៀត គឺជួយឲ្យប្រជាពលរដ្ឋ យល់តែកាន់តែច្បាស់ពីសារសំខាន់ នៃការថែទាំសុខភាពរបស់ខ្លួន ដើម្បីជ្រើសរើស វិធីព្យាបាល សមស្របបំផុត ។

សូមរំលឹកថា កម្មវិធីពិនិត្យព្យាបាលជំងឺសប្បុរសធម៌ស្រដៀងគ្នានេះ នឹងមានរៀបចំជារៀងរាល់ខែ ជាមួយអ្នកឯកទេសផ្សេងៗគ្នា៕

ថ្ងៃនេះមន្ទីរពេទ្យជោរៃ ពិនិត្យព្យាបាល និងផ្ដល់ថ្នាំដោយឥតគិតថ្លៃ ដល់អ្នកជំងឺឈឺក្បាល
ថ្ងៃនេះមន្ទីរពេទ្យជោរៃ ពិនិត្យព្យាបាល និងផ្ដល់ថ្នាំដោយឥតគិតថ្លៃ ដល់អ្នកជំងឺឈឺក្បាល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]