បរទេស៖  ថ្មីៗកន្លងទៅនេះ អ្នកកាសែតរបស់សារព័ត៌មាន The Ringer ឈ្មោះ Shea Serrano បានចែករំលែករូបភាពប្អូនជីដូនមួយរបស់គេឈ្មោះ Gary Gutierrez និងកូន២នាក់ទៀត ដែលបានពាក់មួកសុវត្ថិភាពសម្រាប់អ្នកជិះកង់។ ប៉ុន្តែពួកគេមិនមែនកំពុងជិះកង់នោះទេ តែពួកគេកំពុងស្ថិតនៅក្នុងផ្ទះបាយទៅវិញ។

លោក Serrano បានបង្ហោះនៅចូលគណនីបណ្តាញសង្គមរបស់ខ្លួនថា  កូនរបស់ប្អូនជីដូនមួយខ្ញុំឈ្មោះ Jonas  អាយុទើប ៤ខែ ចាំបាច់ត្រូវពាក់មួកដែលមានរាងដូចក្បាល ដូច្នេះ គ្រប់គ្នានៅក្នុងផ្ទះ  ក៏ពាក់មួកតាមដែរទៅ។

បន្ទាប់ពីរូបភាពទាំងនោះត្រូវបានចែកចាយពេញក្នុងបណ្តាញសង្គមរួចមក លោក Gutierrez បានប្រាប់ទៅកាន់សារព័ត៌មាន BuzzFeed ថា កូនតូច Jonas ត្រូវពាក់មួកដែលមានរាងដូចក្បាល ព្រោះផ្នែកខាងក្រោយនៃក្បាលរបស់គេ មានសភាពសំប៉ែតខ្លាំងពេក ហើយគេទើបតែពាក់មួកនេះបានប្រហែលមួយសប្តាហ៍ប៉ុណ្ណោះ ហើយត្រូវពាក់វាចន្លោះពី ៣ ទៅ៦ ខែ។ លោកបានបញ្ជាក់ថា មូលហេតុដែលធ្វើឲ្យក្បាលរបស់ Jonas ទៅជាបែបនេះ ព្រោះគេដេកផ្ងារច្រើនពេក។

ចំណែកកុមារី Camila អាយុ៣ឆ្នាំ ដែលត្រូវជាបងស្រីរបស់ Jonas បានសម្រេចចិត្ត ពាក់មួកដូចប្អូនរបស់គេដែរ ដូច្នេះហើយគ្រួសារទាំងមូល ក៏ពាក់មួកបែបនេះតែម្តងទៅ។ លោក Gutierrez បាននិយាយថា “កូនស្រីរបស់ខ្ញុំចង់ឲ្យប្អូនប្រុសរបស់គេសប្បាយចិត្ត។ នាងមិនចង់ឲ្យគេមានអារម្មណ៍ថា ខ្លួនឯងខុសប្លែកពីគេនោះទេ”

រូបភាពទាំងនោះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម Twitter ជាច្រើនចាប់អារម្មណ៍ និងគាំទ្រទង្វើមួយនេះខ្លាំងណាស់ រហូតដល់មានអ្នកខ្លះ បានចែករំលែករូបកូនរបស់ខ្លួនឯងជាមួយការពាក់មួករាងដូចក្បាលនោះថែមទៀតផង។

ចុងក្រោយលោក Gutierrez បាននិយាយថា គ្រួសាររបស់ពួកគាត់នឹងពាក់មួកសុវត្ថិភាពជាមួយ Jonas រៀងរាល់ថ្ងៃចុងសប្តាហ៍៕

សូមទស្សនារូបភាពខាងក្រោម៖

កូនតូច Jonas ត្រូវពាក់មួកដែលមានរាងដូចក្បាល ព្រោះផ្នែកខាងក្រោយនៃក្បាលរបស់គេ មានសភាពសំប៉ែតខ្លាំងពេក
ដូច្នេះ គ្រប់គ្នានៅក្នុងផ្ទះនេះ ក៏ពាក់មួកដូច Jonas ដែរទៅ
កុមារី Camila អាយុ៣ឆ្នាំ ដែលត្រូវជាបងស្រីរបស់ Jonas បានសម្រេចចិត្ត ពាក់មួកដូចជាប្អូនរបស់គេដែរ
គ្រួសារទាំងមូល ក៏ពាក់មួកបែបនេះតែម្តងទៅ
កូនតូច Jonas ត្រូវពាក់មួកដែលមានរាងដូចក្បាល ព្រោះផ្នែកខាងក្រោយនៃក្បាលរបស់គេ មានសភាពសំប៉ែតខ្លាំងពេក
គេត្រូវពាក់វាចន្លោះពី ៣ ទៅ៦ ខែ
មូលហេតុដែលធ្វើឲ្យក្បាលរបស់ Jonas ទៅជាបែបនេះ ព្រោះតែគេដេកផ្ងារច្រើនពេក
គ្រួសាររបស់ពួកគេ នឹងពាក់មួកសុវត្ថិភាពជាមួយ Jonas រៀងរាល់ថ្ងៃចុងសប្តាហ៍តែម្តង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]