ភ្នំពេញ៖ តារាចម្រៀងប្រុស ចូលចិត្តលេងម៉ូតរថយន្ត លោក សុគន្ធ ថេរ៉ាយុ ជារឿយៗអ្នកគាំទ្រតែងសង្កេតឃើញថា លោកតែងតែងផ្លាស់ប្តូរឡើងម៉ូតរថយន្ត ជាញឹកញាប់។

ក៏ដូចជាកាលពីមួយរយៈមុននេះ លោកក៏បានផ្លាស់ប្តូរពីជិះឡានម៉ាក Lexus 570 មកជិះឡានទំនើបថ្មីមួយទៀត ម៉ាក Porsche វិញម្តង ។

ប្តូរពីជិះឡានម៉ាក Lexus 570 មកជិះឡានទំនើបថ្មីមួយទៀត ម៉ាក Porsche

ដោយឡែក អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៅទៀតនោះ ខណៈលោកប្តូររថយន្តថ្មី ម៉ាករថយន្ត Porsche មិនបានប៉ុន្មានផង ក៏ស្រាប់តែថ្មីៗនេះ តារាចម្រៀងប្រុសរូបនេះ ក៏បានលក់រថយន្តទំនើបនេះចេញ បែរមកជិះរថយន្តម៉ាក Lexus  Rx330 ដែលមានតម្លៃទាបជាង រថយន្តចាស់ទៅវិញ។

រថយន្តថ្មីម៉ាក Lexus 330 របស់លោក សុគន្ធ ថេរ៉ាយុ

ទាក់ទងទៅនឹងការប្តូររថយន្តនេះផងដែរ មានអ្នកគាំទ្រក៏ដូចជាមិត្តភក្តិរបស់លោកជាច្រើន មានការងឿងឆ្ងល់ និងបានComment សួរនៅលើគណនីហ្វេសប៊ុករបស់លោកផងដែរ។ ហើយក្នុងនោះលោក សុគន្ធ ថេរ៉ាយុ ក៏បានឆ្លើយតបវិញថា មកពីអត់លុយទើបលក់រថយន្តថ្លៃ មកទិញរថយន្តដែលមានតម្លៃទាបជាងបែបនេះ។

ប៉ុន្តែមិនថាយ៉ាងណា បណ្តាអ្នកលេងហ្វេសប៊ុកក៏នៅតែមិនជឿ ហើយក៏មិនទាន់ដឹងពីមូលហេតុពិតប្រាកដ ពីការផ្លាស់ប្តូររថយន្តមួយនេះផងដែរ៕  

រថយន្តថ្មីម៉ាក Lexus 330 របស់លោក សុគន្ធ ថេរ៉ាយុ
លោក សុគន្ធ ថេរ៉ាយុ
លោក សុគន្ធ ថេរ៉ាយុ
លោក សុគន្ធ ថេរ៉ាយុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]