អាមេរិក៖ អ្នកប្រហែលជានឹកស្មានមិនដល់ទេថា បុរសសង្ហា សាច់ដុំធំៗ កែវភ្នែកពណ៌ខៀវ និងស្បែកសភ្លឺរលោងនេះ គឺជាស្រីកែភេទជាប្រុស។

គួររម្លឹកថាកាលពីឆ្នាំ ២០១៥ លោក Jaimie Wilson បានធ្វើឲ្យបងប្អូន និងមិត្តភក្តិរបស់គេជាច្រើន មានភាពភ្ញាក់ផ្អើល ដោយសារការសម្រេចចិត្តផ្លាស់ប្តូររូបរាងរបស់ខ្លួន ពីនារីទៅជាបុរសវិញ។ ការផ្លាស់ប្តូរនេះ បានធ្វើឲ្យយុវជនវ័យ២១ឆ្នាំរូបនេះ ត្រូវឃ្លាតឆ្ងាយពីមិត្តភក្តិព្រមទាំងក្រុមគ្រួសារទៀតផង។

លោក Jaimie បានសរសេរនៅក្នុងគណនី Instagram របស់ខ្លួនដែលមានអ្នកគាំទ្រដល់ទៅជាង ៣០០ ០០០នាក់ថា “ដំបូង ខ្ញុំមិនហ៊ានបង្ហាញថា ខ្ញុំជាស្រីកែភេទទៅជាប្រុសទេ ដោយសាររូបរាងខ្ញុំមិនដូចប្រុសបន្តិចសោះ”។ ប៉ុន្តែបន្ទាប់ពីគេបានទទួល ការព្យាបាលអ័រម៉ូន ការវះកាត់កែសម្ភស្ស និងហាត់ប្រាណបាន២ឆ្នាំមក  ក៏បានកែប្រែខ្លួនឯងទៅជាបុរសពិតៗដូចក្តីស្រមៃមែន។

នេះពិតជាការផ្លាស់ប្តូរដ៏អស្ចារ្យមែន! កាលពីមុនធ្លាប់តែមានគេនិយាយថា Jaimie មានរូបរាងជាមនុស្សស្រីជ្រុលដល់ថ្នាក់មិនអាចកែជាប្រុសបាន ប៉ុន្តែនៅពេលនេះ បែរជាមានគេនិយាយថា Jaimie មានសាច់ដុំធំជ្រុលទៅវិញ។ 

លោក Jaimie បាននិយាយទៅកាន់សារព័ត៌មាន Cosmopolitan កាលពីខែមីនា ឆ្នាំ ២០១៧ ថា “គ្រប់គ្នានិយាយថា ខ្ញុំប្រឹងប្រែងជ្រុលពេកហើយ ដើម្បីបានរូបរាងដូចមនុស្សប្រុសពិតៗនេះ”។ គេក៏បាននិយាយជាចុងក្រោយថា “អ្នកមិនមែនជាមនុស្សដូចអ្នកដទៃគិតទេ មានតែអ្នកទេ ដែលដឹងច្បាស់ថាខ្លួនឯងជានរណា”

សូមទស្សនាភាពខុសគ្នារបស់ Jaimie ពេលនៅជាស្រី និងពេលផ្លាស់ប្តូរជាប្រុសសង្ហា តាមរយៈរូបភាពខាងក្រោមនេះ៖

បុរសសង្ហា សាច់ដុំធំៗ កែវភ្នែកពណ៌ខៀវ និងស្បែកសភ្លឺរលោងនេះ គឺជាស្រីកែភេទជាប្រុស
លោក Jaimie Wilson បានធ្វើឲ្យបងប្អូន និងមិត្តភក្តិរបស់គេជាច្រើន មានភាពភ្ញាក់ផ្អើល
ការផ្លាស់ប្តូរមួយនេះ បានធ្វើឲ្យ យុវជនវ័យ២១ឆ្នាំរូបនេះ ត្រូវឃ្លាតឆ្ងាយពីមិត្តភក្តិ ព្រមទាំងគ្រួសារផងដែរ
“ដំបូង ខ្ញុំមិនហ៊ានបង្ហាញថា ខ្ញុំជាស្រីកែភេទទៅជាប្រុសនោះទេ ដោយសារតែរូបរាងរបស់ខ្ញុំមិនដូចប្រុសអ្វីបន្តិចសោះ”
កាលពីមុនធ្លាប់តែមានគេនិយាយថា Jaimie មានរូបរាងជាមនុស្សស្រីជ្រុលដល់ថ្នាក់មិនអាចកែជាប្រុសបាន
នៅពេលនេះ បែរជាមានគេនិយាយថា Jaimie មានសាច់ដុំធំជ្រុលទៅវិញ
“គ្រប់គ្នានិយាយថា ខ្ញុំប្រឹងប្រែងជ្រុលពេលហើយ ដើម្បីបានរូបរាងដូចមនុស្សប្រុសពិតៗនេះ”
“អ្នកមិនមែនជាមនុស្សដូចអ្នកដទៃគិតទេ មានតែអ្នកទេ ដែលដឹងច្បាស់ថាខ្លួនឯងជានរណា”
នេះពិតជាការផ្លាស់ប្តូរដ៏អស្ចារ្យមែន!
នេះពិតជាការផ្លាស់ប្តូរដ៏អស្ចារ្យមែន!
នេះពិតជាការផ្លាស់ប្តូរដ៏អស្ចារ្យមែន!
នេះពិតជាការផ្លាស់ប្តូរដ៏អស្ចារ្យមែន!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]