ភ្នំពេញ៖ ម្ចាស់បទ«ល្អដូចបងមិនសមនឹងអូន» កញ្ញា សួស វីហ្សា កំពុងតែទទួលបានភាពល្បីល្បាញខ្លាំង ក្នុងស្រទាប់យុវវ័យ។

មិនថាបទ ប្រពៃណី ឬសម័យ វីហ្សា អាចច្រៀងបានគ្រប់ស្ទីល ពិសេស តារាស្រីវ័យក្មេងរូបនេះ ក៏បានបង្ហាញបទថ្មីៗ ដែលបូកបញ្ចូលទាំងឧបករណ៍ភ្លេងបុរាណផងដែរ។ លើសពីនេះវីហ្សា ក៏បញ្ចេញក្បាច់រាំ យ៉ាងស្ទាត់ជំនាញ មិនឲ្យចាញ់តារាដ៏ទៃឡើយ។

ប៉ុន្តែប្រវត្តិពិតនៃពីក្រោយ ការប្រឡូកក្នុងវិស័យសិល្បៈរបស់កញ្ញា មិនមែនផ្ដើមចេញពីតារាចម្រៀងសម័យ ដូចអាជីពរបស់ វីហ្សា រាល់ថ្ងៃនេះទេ។

ព្រោះម្សិលមិញនេះដែរ តារារូបនេះ បានបង្ហើបប្រវត្តិដំបូងក្នុងវិថីសិល្បៈ តាមបណ្ដាញសង្គមថា «រឿងពិត តាំងពីខ្លួនជាអ្នករាំរបាំបុរាណ រហូតក្លាយជាគ្រូបង្រៀនរបាំបុរាណ រហូតបានក្លាយខ្លួនជាតារាចម្រៀងម្នាក់ ចង់ប្រាប់ថាវាពិបាកណាស់ ខំប្រឹងណាស់ តស៊ូណាស់ ហត់នឿយណាស់ទម្រាំខ្ញុំអាចឈានជើង មកឈរដល់ចំណុចសព្វថ្ងៃនេះ ខ្ញុំនឹងមិនបោះបង់វាចោលដោយ ងាយៗនោះទេ តែសម្រាប់ខ្ញុំ ទាំងភាពជោគជ័យ ទាំងភាពល្បីល្បាញទាំងអស់ គឺខ្ញុំប៉ងចង់បានវាមកដោយ សមត្ថភាព និងភាពត្រឹមត្រូវ រាត្រីសួស្តី»។

សារមួយនេះបានធ្វើឲ្យយើងគ្រប់គ្នា កាន់តែដឹងច្បាស់ថា វីហ្សា មិនមែនត្រឹមតែចេះច្រៀងតែមួយមុខនោះទេ កញ្ញា ក៏ទទួលបានការហ្វឹកហាត់ ផ្នែករាំរបាំប្រពៃណីខ្មែរបានយ៉ាងស្ទាត់ជំនាញទៀតផង៕ 

សារដែល សួស វីហ្សា បានបង្ហោះក្នុងបណ្ដាញសង្គមហ្វេសប៊ុក
រូបភាព វីហ្សា សម្ដែងរបាំប្រពៃណី
រូបភាព វីហ្សា សម្ដែងរបាំប្រពៃណី
រូបភាព វីហ្សា សម្ដែងនិងច្រៀង បទសម័យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សួស វីហ្សា