ភ្នំពេញ៖ កាលពីពេលកន្លងទៅសាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍បានរៀបចំកម្មវិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាជូនដល់សិស្សទាំង ៨សាខា សរុបចំនួន១៩២៨នាក់ សម្រាប់ឆ្នាំសិក្សា ២០១៦-២០១៧នេះ។ 

ការប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សានេះ បានរៀបចំឡើងជា២ផ្នែក គឺផ្នែកទី១ រួមមានកម្មវិធីមត្តេយ្យភាសាអង់គ្លេស និង ភាសាខ្មែរដែលមានសិស្សសរុបចំនួន៩១៧នាក់ ក្នុងនោះសិស្សស្រីចំនួន៤០៧នាក់។ រីឯផ្នែកទី២ រួមមានកម្មវិធីសិក្សាចំណេះទូទៅខ្មែរថ្នាក់ទី៦ ទី៩ និងទី១២ សរុបចំនួន ១០១២នាក់ ដែលក្នុងនោះមានសិស្សស្រីសរុបចំនួន៤៨៨នាក់។ 

លោក តែ ឡាយ ប្រធាននាយកអប់រំ និងធនធានមនុស្សនៅក្រុមហ៊ុនវេសឡាញគ្រុបបានមានប្រសាសន៍ថា ឆ្នាំសិក្សាថ្មីនឹងចាប់ផ្តើមនាថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧នេះ ហើយក្នុងឆ្នាំសិក្សាថ្មីនេះប្អូនៗ ក្មួយៗនឹងទទួលបានការសិក្សាបន្ថែមលើកម្មវិធីគោលរបស់សាលារៀនទាំងអស់ គឺ ទី១ កម្មវិធីចំណេះដឹងលើការគ្រប់គ្រង និងការប្រើប្រាស់ហិរញ្ញវត្ថុបានត្រឹមត្រូវ Money Tree Financial Literacy ដែលមានចំនេះដឹងក្នុងការដោះស្រាយបំណុល ការប្រើប្រាស់ និងការគ្រប់គ្រងលុយកាក់បានត្រឹមត្រូវ និង ការការពារខ្លួនពីសម្ពាធសម្ភារៈនិយមក្នុងសង្គម។ ទី២ កម្មវិធី The Leader in Me ដែលសិក្សាពីទម្លាប់ល្អទាំង៧របស់បុគ្គលឆ្នើមដែលនឹងដឹកនាំសិស្សានុសិស្សឲ្យមានចំនេះដឹង និងជំនាញក្នុងការត្រិះរិះពិចារណា ការប្រាស្រ័យទាក់ទងគ្នា ការដោះស្រាយបញ្ហា គំនិតច្នៃប្រឌិត និងការបង្កើតថ្មី សហប្រតិបត្តិការ ធ្វើការងារជាក្រុម មានសីលធម៌ សុជីវធម៌ល្អមានផ្នត់គំនិតឈានមុខគេ និងមានភាពជាអ្នកដឹកនាំ។ 

កម្មវិធីទាំង២នេះនឹងជួយផ្តល់ឲ្យសិស្សានុសិស្សនូវជំនាញនៃសតវត្សទី២១ ដែលជាជំនាញចាំបាច់និងត្រូវការក្នុងការបំពេញការងារ នាពេលបច្ចុប្បន្ននេះបន្ថែមពីលើសមត្ថភាពចំណេះដឹង៕ 

លោក តែ ឡាយ ប្រធាននាយកអប់រំ និងធនធានមនុស្សនៅក្រុមហ៊ុនវេសឡាញគ្រុប
សិស្សចំនួន១៩២៨នាក់ ទទួលវិញ្ញាបនបត្របញ្ចប់ការសិក្សាពីសាលារៀនវ៉េស្ទឡាញន៍ និង ណត្សឡាញន៍
សិស្សចំនួន១៩២៨នាក់ ទទួលវិញ្ញាបនបត្របញ្ចប់ការសិក្សាពីសាលារៀនវ៉េស្ទឡាញន៍ និង ណត្សឡាញន៍
សិស្សចំនួន១៩២៨នាក់ ទទួលវិញ្ញាបនបត្របញ្ចប់ការសិក្សាពីសាលារៀនវ៉េស្ទឡាញន៍ និង ណត្សឡាញន៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]