ភ្នំពេញ៖ លោក លឹម ជាឡាយ និងកញ្ញា គៀត សុវណ្ណាឡាង ដែលប្រិយមិត្តភាគច្រើនស្គាល់ ថាជាតួឯកប្រុសស្រី នៅក្នុងរឿងបែបស្នេហាផ្អែមល្ហែម «អាពាហ៍ពិពាហ៍ចម្លែក» ដែលបច្ចុប្បន្ននេះ កំពុងតែដំណើរការចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍។

យ៉ាងណាមិញ ដោយនៅក្នុងខ្សែភាពយន្តនេះផងដែរ គឺមានឈុតឆាកស្នេហាផ្អែមល្អែម ឱបថើប និងស្និទ្ធស្នាលគ្នា រវាងតួឯកប្រុសស្រីជាច្រើនស្ទើរតែគ្រប់វគ្គ ដែលធ្វើអ្នកទស្សនា ជក់ចិត្តដិតអារម្មណ៍ និងសរសើរពីការសម្តែងរបស់តារាទាំងពីរនាក់នេះ មិនដាច់ពីមាត់។

លឹម ជាឡាយ និង គៀត សុវណ្ណាឡាងនៅក្នុងរឿង​ «អាពាហ៍ពិពាហ៍ចម្លែក»

ដោយឡែក ក្រឡេកមកទំនាក់ទំនងនៅក្រៅឆាក រវាងតួឯកប្រុសស្រី លោក លឹម ជាឡាយ និងកញ្ញា គៀត សុវណ្ណាឡាង វិញម្តង។ ដោយថ្មីៗនេះ គេសង្កេតឃើញថា ទំនាក់ទំនងរវាងអ្នកទាំងពីរ ហាក់បីដូចជាមានភាពស្និទ្ធស្នាលខ្លាំង ដោយតាមរយៈការបង្ហោះរូបនានា ដូចជាកញ្ញា សុវណ្ណាឡាង អង្គុយនៅលើភ្លៅ របស់លោក លឹម ជាឡាយ ព្រមជាមួយនឹងអត្ថន័យសារស្នេហា របស់លឹម ជាឡាយ ដែលមានអត្ថន័យថា៖

«ការជួបគ្នាមិនមែនជារឿងហេតុចៃដន្យតែវាគឺជាបុណ្យ និង កម្ម វាសនា ដែលបានសាងរួមគ្នាពីជាតិមុនមក។ ពេលមានវាសនា...ទោះបីមិនចង់ជួប ក៏ត្រូវតែជួប ពេលអស់វាសនា.... ទោះបីមិនចង់ឃ្លាត ក៏ត្រូវតែឃ្លាត។ បើថៃ្ងនេះនៅមានគ្នា រស់ក្បែរកាយ ហើយ ចូរថែរក្សាអោយបានល្អបំផុត ធ្វើរឿងល្អៗអោយបានល្អទៅវិញទៅមកព្រោះ បើដល់វេលាត្រូវឃ្លាតគ្នាហើយ តអោយយកជីវិតទៅដូរក៏គ្មានផ្លូវបានត្រលប់មកវិញ. ត្រូវអត់ { K L }» ។

ដោយទាំងនេះហើយ ទើបធ្វើឲ្យអ្នកគាំទ្រអត់សង្ស័យមិនបាន ពីទំនាក់ទំនងរបស់អ្នកទាំងពីរ ថាត្រឹមតែជាមិត្តរួមការងារ និងមិត្តភក្តិធម្មតាៗ ឬក៏មានទំនងទំនងអ្វីពិសេសលើសពីនេះទៀត។

ប៉ុន្តែទោះជាយ៉ាងណា ក៏សាមីខ្លួនទាំងពីរ មិនទាន់មានអ្នកណា ហ៊ានបកស្រាយ ពីទំនាក់ទំនងរបស់ពួកគេច្បាស់នោះទេ៕

កញ្ញា សុវណ្ណាឡាង អង្គុយនៅលើភ្លៅរបស់លោក លឹម ជាឡាយ ព្រមជាមួយនឹងអត្ថន័យសារស្នេហា
លោក លឹម ជាឡាយ និងកញ្ញា គៀត សុវណ្ណាឡាង
លោក លឹម ជាឡាយ និងកញ្ញា គៀត សុវណ្ណាឡាង
លោក លឹម ជាឡាយ និងកញ្ញា គៀត សុវណ្ណាឡាង
លោក លឹម ជាឡាយ និងកញ្ញា គៀត សុវណ្ណាឡាង
លោក លឹម ជាឡាយ និងកញ្ញា គៀត សុវណ្ណាឡាង
លោក លឹម ជាឡាយ និងកញ្ញា គៀត សុវណ្ណាឡាង រូបថតក្រៅឆាកនៅក្នុងរឿង​ «អាពាហ៍ពិពាហ៍ចម្លែក»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

លឹម ជាឡាយ