ថ្មីៗនេះ មានប្រតិកម្មជាច្រើន និងយ៉ាងខ្លាំងពីអ្នកប្រើប្រាស់ស៊ីម Smart ដើម្បីភ្ជាប់ Internet។ អ្នកប្រើប្រាស់ជាច្រើន មិនសប្បាយចិត្ត នៅពេលដែលគេភ្ជាប់ Internet មិនចូល និងនៅពេលភ្ជាប់ចូលហើយ ក៏ដាច់ទៅវិញ។ អតិថិជនម្នាក់ដែលខឹងនឹង Internet របស់ Smart ដែលភ្ជាប់មិនជាប់សោះ ក៏សម្រេចចិត្តកាច់ស៊ីម Smart ហើយបានបង្ហោះវិដេអូនេះ លើបណ្តាញទំនាក់ទំនងសង្គម Facebook។  វីដេអូនេះត្រូវបានគេចែកចាយ ក្នុងក្រុម Facebook «ពត៍មានជាតិដោយសេរី ថ្មីៗនិងប្រតិកម្មរហ័ស» និងក្លាយជាចំណាប់អារម្មណ៍ របស់អ្នកលេង Facebook ។ Khmerload ក៏បានធ្វើការស្រាវជ្រាវបន្ថែមទាក់ទងបញ្ហានេះ ហើយដកស្រង់យក Comment ខ្លះរបស់ អតិជន Smart Mobile នៅលើ Fan Page របស់ក្រមហ៊ុន យកមកផ្សាយ ជាមួយវិដេអូនេះ ដូចខាងក្រោម។


ហើយក៏មាន អតិថិជនច្រើនបាន បង្ហោះនូវរូបភាព និងវិដេអូផ្សេងៗទៀតដែល បង្ហាញនូវភាពមិនសប្បាយចិត្ត។

 

មានអតិថិជនជាច្រើន បានបង្ហោះសារ លើ Fan Page របស់ ក្រមហ៊ុនទូរស័ព្ទ Smart Mobile។

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះសេវាកម្មរបស់ Smart Mobile?

សូមប្រិយមិត្ត បន្តដាននូវប្រតិកម្មរបស់អតិថិជន ជាមួយ Khmerload ទៅលើសេវាកម្ម របស់ក្រុមហ៊ុន Smart និងក្រុមហ៊ុនផ្សេងៗ បន្តទៀត។

 

ដោយ Vic

Khmerload

22/10/2012

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]