ភ្នំពេញ៖ កំពូលតារាចម្រៀងដ៏មានប្រជាប្រិយភាព ប្រចាំផលិតកម្មរស្មីហង្សមាសលោក ណុប បាយ៉ារិទ្ធ គឺបងប្រុសបង្កើត របស់តារាចម្រៀងកម្លោះសង្ហាលោក នីកូ។

ដោយទាំងពីរនាក់បងប្អូន សុទ្ធតែមានទេពកោសល្យនៅក្នុងសិល្បៈដូចគ្នា ជាពិសេស គឺលើវិស័យសិល្បៈចម្រៀងតែម្តង ព្រោះតែមានសម្លេងអំណោយផលពីធម្មជាតិមករៀងៗខ្លួន។

បច្ចុប្បន្នអ្នកទាំងពីរ កំពុងមានប្រជាប្រិយភាពយ៉ាងខ្លាំង នៅក្នុងស្រទាប់យុវវ័យ ហើយមិនតែប៉ុណ្ណោះ ក៏បានទទួលនូវការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនជាច្រើនទៀតផងដែរ។

ហើយបើងាកទៅមើលខាងក្រុមគ្រួសារ របស់តារាចម្រៀងប្រុសទាំងពីរដួងនេះវិញ គេឃើញក្មួយប្រុសម្នាក់ ក្នុងចំណោមក្មួយប្រុសរបស់លោក បាយ៉ារិទ្ធ និងលោក នីកូ ក៏មានភាពស្រស់សង្ហាមិនចាញ់ពូៗប៉ុន្មានដែរ។

ស្ថិតក្នុងក្នុងវ័យ១១ឆ្នាំ ក្មួយប្រុសរបស់លោកមើលទៅស្រដៀងកូរ៉េបន្តិច ស្រដៀងជប៉ុនបន្តិច ហើយថែមទាំងគួរឱ្យស្រលាញ់ទៀតផង៕

តោះមកមើលរូបភាពរបស់គេ បន្តិចទៅមើល សង្ហាយ៉ាងណាដែរ? 

រូបភាពក្មួយប្រុសរបស់លោក ណុប បាយ៉ារិទ្ធ និងលោក នីកូ ក្នុងវ័យ១១ឆ្នាំ
លោក នីកូ និងក្មួយប្រុស
លោក ណុប បាយ៉ារិទ្ធ និងក្មួយប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណុប បាយ៉ារិទ្ធ