(ភ្នំពេញ)៖ ប្រិយមិត្តទាំងអស់ ជាពិសេសយុវវ័យ ពិតជាបានស្ដាប់រួចមកហើយ នូវទឹកដមសំនៀងដ៏ស្រទន់ផ្អែម របស់តារាចម្រៀង ដួង វិរៈសិទ្ធ ដែលកំពុងតែមានប្រជាប្រិយភាព ខ្លាំងក្នុងពិភពសិល្បៈ។ ប៉ុន្តែនៅថ្ងៃនេះ គេហទំព័រកម្សាន្តសូមនាំអារម្មណ៍ ប្រិយមិត្តមកស្ដាប់ការបកស្រាយ ចម្រៀងរបស់អ្នកម្ដាយ ដួង វិរៈសិទ្ធ ម្ដងវិលមើល៍ តើគាត់មានទឹកដមសំនៀង យ៉ាងណាដែរ?

តារាចម្រៀងប្រុសដ៏ល្បីល្បាញ សំឡេងផ្អែម លោក ដួង វីរៈសិទ្ធ ជាត្រកូលអ្នកសិល្បៈសុទ្ធសាធ ដែលមិនសូវមានអ្នកដឹង ទើបតែក្រោយៗមក ក៏ដឹងថា លោកជាកូនប្រុសរបស់តន្ត្រីករជើងចាស់ លោក ម៉ម វុទ្ធី ខណៈដែលឪពុករបស់លោក បានទទួលមរណៈភាពទៅហើយ បន្សល់ទុកនៅកូនប្រុសៗ ដែលពោរពេញទៅដោយសមត្ថភាពគឺ ដួង វីរៈសិទ្ធ និង ម៉ម ពេជ្ជរិទ្ធ ដែលជាតារាចម្រៀង Original មួយរូប មានឈ្មោះបោះសំឡេងគួរសម។ ទោះបីមិនល្បីខ្លាំងដូចជាបងប្រុស ដួង វីរៈសិទ្ធ តែយុវវ័យក្មេងៗសុទ្ធតែស្គាល់លោក ។

ថ្មីៗ គេទើបតែដឹងថា ម្ដាយ ដួង វីរៈសិទ្ធ ក៏ជាតារាចម្រៀងជើងចាស់មួយរូបផងដែរ ដែលអ្នកស្រីមានទឹកដមសំឡេងពីរោះខ្លាំង។ កន្លងមកមានវិដេអូច្រៀងគោក របស់អ្នកស្រី តែមិនបានល្អខ្លាំងឡើយ។ ស្រាប់តែម្សិលមិញមានផេកមួយ ក្នុងបណ្ដាញសង្គមបានផុស វិដេអូ អ្នកស្រីច្រៀងជាមួយក្រុមតន្ត្រី អ្នកស្រីបកស្រាយបានពីរោះ ព្រោះលើកនេះមិនច្រៀងគោកដូចលើកមុនទេ មានភ្លេងត្រឹមត្រូវ។

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង វីរៈសិទ្ធ