ដូចដែលមនុស្សគ្រប់គ្នាបានដឹងរួចមកហើយថា  ការទទួលទានជាតិស្ករច្រើន  អាចបង្កជាផលប៉ះពាល់ដល់ធ្មេញ  និងទម្ងន់របស់អ្នក  ប៉ុន្តែទន្ទឹមនឹងនោះ វាអាចបង្កផលអាក្រក់ដល់រាងកាយបានជាច្រើនផ្សេងទៀត  ដែលអ្នកមិនធ្លាប់បានដឹងពីមុនមកទាល់តែសោះ។

ចង់ដឹងថាមានអ្វីខ្លះ  សូមតាមដានទាំងអស់គ្នា ដូចខាងក្រោមនេះ!

១. ជាតិស្ករ បង្កឲ្យស្បែកប្រែជាឆាប់ចាស់ជ្រីវជ្រួញ

នៅពេលដែលបរិមាណជាតិស្ករច្រើន ធ្វើដំណើរដល់ក្នុងសរសៃឈាម ជាតិស្ករនឹងមានប្រតិកម្មជាមួយប្រូតេអ៊ីន ដូចជាកូឡាជែន (Collagen) និងប្រូតេអ៊ីនជួយការពារភាពចាស់មកជាមួយ។

អ្វីដែលសំខាន់គឺ ជាតិស្ករក្នុងប្រតិកម្មនេះ នឹងបំផ្លាញប្រូតេអ៊ីនទាំងនោះ បណ្តាលឲ្យស្បែកប្រែជាស្ងួត និងឆាប់ជ្រីវជ្រួញ។ មិនត្រឹមតែប៉ុណ្ណោះ វាថែមទាំងផលិតបានជា សារធាតុគ្រោះថ្នាក់ថ្មីផ្សេងទៀត ដែលធ្វើឲ្យស្បែករបស់អ្នកកាន់តែងាយចាស់ ជាពិសេសពេលនៅក្រោមពន្លឺកម្តៅថ្ងៃ។ 

ជាតិស្ករ នឹងបំផ្លាញប្រូតេអ៊ីនទាំងនោះ បណ្តាលឲ្យស្បែកប្រែជាស្ងួត និងឆាប់ជ្រីវជ្រួញ

២. ជាតិស្ករ បង្កជាបញ្ហារលាក

សូម្បីពេលអ្នកទទួលទានតែមានរសជាតិផ្អែម ដើម្បីសម្រាលអាការផ្តាសាយក៏ដោយ ក៏អ្នកមានអារម្មណ៍ថា វាធ្វើឲ្យក្តៅបំពង់កដែរ។ ជាតិស្ករបរិមាណច្រើនពេក អាចបង្កជាអាការរលាក ឬឡើងកម្តៅខ្លាំងក្នុងរាងកាយ ដែលបង្កជាមុន ស្នាមកន្ទួល និងស្នាមជ្រួញ ពាសពេញផ្ទៃស្បែក   ជាពិសេសបង្កើនហានិភ័យជំងឺរលាកសន្លាក់ខ្ពស់។ 

ជាតិស្ករបរិមាណច្រើនពេក អាចបង្កជាអាការរលាក ឬឡើងកម្តៅខ្លាំងក្នុងរាងកាយ ដែលបង្កជាមុន ស្នាមកន្ទួល និងស្នាមជ្រួញ ពាសពេញផ្ទៃស្បែក

៣. ជាតិស្ករ បង្កជាជំងឺទាក់ទងនឹងសរសៃឈាមបេះដូង

ពីមុនមក គ្រូពេទ្យជំនាញបានលើកឡើងថា ជំងឺទាក់ទងនឹងសរសៃឈាមបេះដូង អាចការពារបានដោយការកាត់បន្ថយ ការទទួលទានជាតិខ្លាញ់ ដែលអាចបង្កើនកម្រិតកូឡេស្តេរ៉ូលខ្ពស់។

ការសិក្សាមួយថ្មីៗនេះបានបង្ហាញថា  ការទទួលទានជាតិស្ករច្រើនញឹកញាប់ ក៏អាចបង្កើនកម្រិតកូឡេស្តេរ៉ូលបាន គួរឲ្យកត់សម្គាល់ដែរ  ដែលវានឹងបំផ្លាញសរសៃឈាមរបស់អ្នក ដោយការកកស្ទះជាប់តាមជញ្ជាំងសរសៃឈាមនោះតែម្តង។ 

ការទទួលទានជាតិស្ករច្រើនញឹកញាប់ ក៏អាចបង្កើនកម្រិតកូឡរស្តេរ៉ូលបាន គួរឲ្យកត់សម្គាល់ដែរ ដែលវានឹងបំផ្លាញសរសៃឈាមរបស់អ្នក ដោយការកកស្ទះជាប់តាមជញ្ជាំងសរសៃឈាមនោះតែម្តង

៤. ជាតិស្ករ អាចបង្កជាជំងឺធ្ងន់ធ្ងរដទៃផ្សេងទៀត

• ការសិក្សាជាច្រើន បានបង្ហាញថា ការទទួលទានជាតិស្ករច្រើន អាចបង្កជាជំងឺធ្លាក់ទឹកចិត្ត ដោយសារជាតិស្ករអាចបន្ថយកម្រិតអរម៉ូន BDNF ដែលជាអរម៉ូនជួយរារាំង ជំងឺធ្លាក់ទឹកចិត្ត និងជំងឺវិកលចរិត។

• ការសិក្សាជាច្រើនផ្សេងទៀត ក៏បានលើកឡើងដែរថា ការទទួលទានជាតិស្ករច្រើន អាចបង្កជាជំងឺថប់បារម្ភផងដែរ។

• ការពិសោធន៍មួយ បានបង្ហាញថា សត្វកណ្តុរបានប្រែក្លាយជាឆ្កួត ដោយសារការចាក់បញ្ចូលជាតិស្ករ ហើយអ្នកវិទ្យាសាស្រ្តបានបកស្រាយថា ជាតិស្ករអាចបំផ្លាញទំនាក់ទំនងរវាងកោសិកាខួរក្បាលក្នុងការរៀន និងការចងចាំបាន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]