ភ្នំពេញ៖ តារាកំប្លែងស្រីប្រចាំក្រុមនាយ ពាក់មី អ្នកនាង ខ្ញុង ត្រូវបានទស្សនិកជន កត់សម្គាល់ឃើញថា ក្រោយបានចាប់អាជីពសិល្បៈ តាមរយៈការលេងកំប្លែងអស់រយៈកាលជាច្រើនឆ្នាំកន្លងមកនេះ គឺមានភាពល្បីល្បាញ និងការគាំទ្រច្រើន។

ហើយបច្ចុប្បន្ន អ្នកនាងខ្ញុង ថែមទាំងមានយីអ៊ុនខ្ពស់ សម្រាប់ជីវភាពប្រចាំថ្ងៃ ជាមួយការប្រើប្រាស់សម្ភារៈថ្លៃៗ មិនចាញ់តារាប្រុសស្រីល្បីៗឯទៀតនោះទេ។

ជាក់ស្តែង កាលពីយប់មិញនេះ តារាកំប្លែងស្រីល្បីល្បាញ ប្រចាំនៅទូរទស្សន៍ ស៊ីធីអិន អ្នកនាង ខ្ញុង ក៏បានរៀបចំធ្វើពិធីឡើងគេហដ្ឋានថ្មីយ៉ាងអធិកអធម ដោយមានការអញ្ជើញភ្ញៀវកិត្តិយសចូលរួម ពីសំណាក់តារាប្រុសស្រីល្បីជាច្រើននៅក្នុងសង្គមសិល្បៈខ្មែរ។

នៅក្នុងនោះដែរពិធីទាំងមូល គឺពិតជាមានភាពសប្បាយរីករាយយ៉ាងខ្លាំង ដោយមានការអបអរសាទរ ពីមិត្តភក្តិជាច្រើនកុះករ៕

តោះចង់ដឹងថាមានតារាល្បីៗរូបណាខ្លះ ចូលរួមនៅក្នុងកម្មវិធីឡើងគេហដ្ឋានថ្មីរបស់តារាកំប្លែងខ្ញុង យប់មិញ ទស្សនារូបភាពខាងក្រោម៖

រូបភាព ខ្ញុង និងប៉ុបពី
ភ្ញៀវកិត្តិយសចូលរួម នៅក្នុងកម្មវិធី
សុវណ្ណាឡាង និងសាឡាត់ ស្រីឡាង
សាឡាត់ ស្រីឡាង និងនាយចឺម
ការទទួលទានអាហារ
ទិដ្ឋភាពតារាប្រុសស្រី ចូលរួមកម្មវិធីឡើងផ្ទះថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខ្ញុង