ភ្នំពេញ៖ កម្មវិធីលំដាប់ពិភពលោក The Voice Kids រដូវកាលទី១ សប្ដាហ៍ទី២នេះ កាន់តែកក្រើកមិនចាញ់ សប្ដាហ៍មុនឡើយ។

ព្រោះយប់មិញនេះ បេក្ខភាពមកពីខេត្តបាត់ដំបង ប្អូនពេជ្រ ថៃ បាននាំភាពសប្បាយរីករាយតាមរយៈបទ«បាត់ដំបងបណ្ដូលចិត្ត» ដែលទាក់ទាញបេតុងCoach ដល់ទៅ៣នាក់  អមនឹងសម្លេងទះដៃ របស់អ្នកទស្សនាយ៉ាងច្រើនសន្ធឹកសន្ធាប់។

មិនត្រឹមតែច្រៀង បានពិរោះនោះទេ ក្មេងតូចម្នាក់នេះក៏ពូកែនិយាយ ដែលធ្វើឲ្យCoach និងអ្នកទស្សនាផ្ទុះសំណើច។

គ្រាន់តែប្អូន បកស្រាយចម្រៀងចប់ភ្លាមCoach សុវត្ថិ ស្ទុះទៅអោបក្រសោបយ៉ាងណែន តែម្ដង។

ភាពគួរឲ្យស្រលាញ់ របស់ ពេជ្រ ថៃ ពិតជាទាក់ទាញរហូតដល់Caochសុវត្ថិ ថើបនោះថើប ស្ទើរតែមិនចង់លែងទៅហើយ។

លើសពីនេះCoach កញ្ញា និងនិសា ក៏ទទួលបានស្នាមថើប ពីក្មេងតូចរូបនេះផងដែរ៕

ប្អូនថៃ និង Coach សុវត្ថិ

ចង់ដឹងកាន់តែច្បាស់ពីទឹកដមសម្លេង និងទិដ្ឋភាពនៃការសម្ដែងរបស់ ពេជ្រ ថៃ តោះទៅទស្សនាវីដេអូទាំងអស់គ្នា!  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ ថៃ