ភ្នំពេញ៖ តារាចម្រៀងប្រចាំនៅក្នុងផលិតកម្មសាន់ដេលោក កែវ វាសនា បានបញ្ចប់ភាពនៅលីវរបស់ខ្លួន ដោយបានរៀបការកសាងគ្រួសារយ៉ាងមានសេចក្តីសុខ ហើយបច្ចុប្បន្នក៏មានកូនប្រុសទ្រលុកទ្រលន់ម្នាក់ ដ៏គួរឱ្យខ្នាញ់ផងដែរ។

កូនប្រុសលោក កែវ វាសនា

មិនតែប៉ុណ្ណោះអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺលោក និងភរិយា តែងមានភាពផ្អែមល្ហែមជាមួយគ្នាជានិច្ចប្រៀបដូចគូស្នេហ៍កម្លោះក្រមុំថ្មោងថ្មី។

ហើយនៅថ្ងៃនេះ លើហ្វេសប៊ុកភរិយាសម្លាញ់ចិត្តរបស់តារាចម្រៀងលោក កែវ វាសនា ក៏បាន Live ផ្ទាល់ឱ្យដឹងថា ក្រោយពេលទំនេរពីការងារសិល្បៈលោកក៏បានត្រលប់មកផ្ទះវិញ ហើយឆ្លៀតមកបំពេញភារកិច្ចជាស្វាមីល្អ ជួយមើលថែកូនប្រុសជាទីស្រលាញ់ទៀតផង។

តាមសម្តីរបស់ភរិយារបស់លោក កែវ វាសនា បានសរសើររហូតថាលោកគឺជាស្វាមីម្នាក់ដ៏ល្អ និងជាប៉ាៗដ៏ល្អសម្រាប់កូនប្រុសខ្លួន។

មិនងាយរកបានទេណា ចប់ពីការងារភ្លាម មកមើលកូនភ្លែត បំពេញការងារជាស្វាមីល្អ និងឪពុកល្អទៀត៕

ទស្សនាវីដេអូ Live នៅលើហ្វេសប៊ុករបស់ភរិយាលោក កែវ វាសនា ទាំងអស់គ្នា៖

ទំនេរពីការងារលោក កែវ វាសនា ឆ្លៀតមើលថែទាំកូន
លោក កែវ វាសនា និងភរិយា
លោក កែវ វាសនា និងកូនប្រុស
ភរិយា និងកូនប្រុសលោក កែវ វាសនា
គ្រួសារលោក កែវ វាសនា​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ វាសនា