បរទេស៖ Apple គឺជាក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិចមួយដែលឈានមុខគេនៅលើពិភពលោក។  ក្រុមហ៊ុន Apple តែងចំណាយដើមទុនធំ ដើម្បីផលិតឧបករណ៍ដែលមានគុណភាពល្អសម្រាប់បំពេញតម្រូវការរបស់អតិថិជន។ 

ទូរស័ព្ទ iPhone 7

នៅក្នុងពេលថ្មីៗនេះ ប្រភពព័ត៌មានពី The Investor បានប្រាប់ថាក្រុមហ៊ុន Apple បានសហការជាមួយក្រុមហ៊ុនប្រទេសកូរ៉េមួយទៀតហើយ ដែលក្រុមហ៊ុននេះគឺជាដៃគូប្រជែងរបស់ក្រុមហ៊ុន Samsung ផងដែរ។ 

ក្រុមហ៊ុន Apple បានសម្រេចចិត្តកក់ប្រាក់ចំនួន ៣ទ្រីលានវ៉ុន (Trillion) ដែលមានតម្លៃប្រប្រមាណ ២.៧ពាន់លានដុល្លារសម្រាប់ការកុម្ម៉ង់ទិញអេក្រង់ទូរស័ព្ទស្មាតហ្វូនពីក្រុមហ៊ុន LG។  ក្រុមហ៊ុន Apple រំពឹងថាគេនឹងអាចទទួលបានផលិតផលអេក្រង់ប្រភេទ OLED ជំនាន់ទី៦  ចំនួន ៤៥ ០០០គ្រឿងជារៀងរាល់ខែ។

ស្លាកសញ្ញាក្រុមហ៊ុន LG

ក្រុមហ៊ុន LG និងក្រុមហ៊ុន Samsung គឺជាដៃគូប្រជែងគ្នានៅក្នុងការផលិតអេក្រង់ ហើយនៅក្នុងពេលនេះក្រុមហ៊ុនទាំងពីរនេះកំពុងដណ្ដើមទីផ្សារគ្នាទៀតហើយ ព្រោះថាក្រុមហ៊ុន Samsung ត្រូវបានគេរំពឹងថានឹងក្លាយជាអ្នកផ្គត់ផ្គង់អេក្រង់សម្រាប់ទូរស័ព្ទ iPhone នៅឆ្នាំក្រោយផងដែរ។

ភ្នាក់ងារព័ត៌មានក៏បានបន្ថែមទៀតថាក្រុមហ៊ុន LG បានត្រៀមខ្លួនរួចរាល់ហើយដើម្បីផលិតអេក្រង់ទូរស័ព្ទស្មាតហ្វូនសម្រាប់ក្រុមហ៊ុន Apple ប៉ុណ្ណោះ  ហើយក្រុមហ៊ុនកូរ៉េមួយនេះត្រូវការចំណាយទឹកប្រាក់ប្រមាណ ២.៧ពាន់លានដុល្លារ ដើម្បីអាចផលិតកញ្ចក់អេក្រង់ដែលធន់នឹងការបែកចំនួន ៣០ ០០០គ្រឿងជារៀងរាល់ខែបាន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]