ក្រុមអ្នកជំនាញរបស់គេហទំព័រ Bright Side បានសិក្សាស្រាវជ្រាវលើសុវត្ថិភាពម្ហូបអាហារ ហើយជាលទ្ធផលពួកគេពិតជាភ្ញាក់ផ្អើលណាស់ ដោយសារតែម្ហូបអាហារកំពុងពេញនិយមសព្វថ្ងៃ បែរជាមិនល្អសម្រាប់សុខភាព។

ចង់ដឹងថាមានអ្វីខ្លះនោះ សូមតាមដានទាំងអស់គ្នា ដូចខាងក្រោមនេះ៖

១. អយស្ទ័រឆៅ ៖ ថ្វីត្បិតតែពពួកគ្រឿងសមុទ្រនេះ មានរសជាតិឆ្ងាញ់ក៏ដោយ ក៏ជាក់ស្តែង វាគឺជាកន្លែងដែលបាក់តេរីថ្មីៗកកើតច្រើនណាស់។ ហេតុនេះ អ្នកអាចយកវាទៅចម្អិនដោយអាំង ឬដុត វិញទើបជាការប្រសើរ។ 

ថ្វីត្បិតតែពពួកគ្រឿងសមុទ្រនេះមានរសជាតិឆ្ងាញ់ក៏ដោយ ក៏ជាក់ស្តែងវាគឺជាកន្លែងដែលបាក់តេរីថ្មីៗកកើតច្រើនណាស់

២. ទឹកផ្លែឈើស្រស់ ៖ ទឹកផ្លែឈើស្រស់ៗ អាចបង្កជាការឆ្លងមេរោគ ដោយសារតែវាអាចមានវីរុស និងបាក់តេរី ដែលជួនកាលបង្កជាហានិភ័យ ច្រើនជាងអត្ថប្រយោជន៍ទៅទៀត។ ហេតុនេះ អ្នកគួរស្វែងរកទទួលទានទឹកផ្លែឈើ ដែលគេបញ្ជាក់ថាបានសម្លាប់មេរោគរួច ឬទទួលទានផ្លែឈើស្រស់តែម្តង ទើបជាការល្អ។

អ្នកគួរស្វែងរកទទួលទានទឹកផ្លែឈើដែលគេបញ្ជាក់ថាបានសម្លាប់មេរោគរួច ឬទទួលទានផ្លែឈើស្រស់តែម្តង ទើបជាការល្អ

៣. សាច់នៅឆៅ ៖ សាច់ដែលចម្អិនស្ទើរ ត្រឹម ៧១ អង្សារសេ មិនអាចសម្លាប់កោសិកាមេរោគ E.coli និង Salmonella ក្នុងសាច់បានទេ។ ហេតុនេះ ត្រូវទទួលទានសាច់ដែលឆ្អិនល្អ ទើបល្អសម្រាប់សុខភាព។

សាច់ដែលចម្អិនស្ទើរ ត្រឹម ៧១ អង្សារសេ មិនអាចសម្លាប់កោសិកាមេរោគ E.coli និង Salmonella ក្នុងសាច់បានទេ

៤. ទឹកដោះគោស្រស់ ៖ ទោះបីជាគោនោះត្រូវបានគេថែទាំយ៉ាងយកចិត្តទុកដាក់ក៏ដោយ ក៏មនុស្សមិនគួរទទួលទានទឹកដោះគោ ដែលច្របាច់មកភ្លាមៗនោះដែរ ពីព្រោះវាអាចមានវីរុសនិងបាក់តេរីជាច្រើន។ ហេតុនេះជម្រើសល្អបំផុតគឺ ជ្រើសរើសទទួលទានទឹកដោះគោដែលសម្លាប់មេរោគរួច ឬទឹកដោះគោដែលដាំពុះ ទើបល្អសម្រាប់សុខភាព។

ទោះបីជាគោនោះត្រូវបានគេថែទាំយ៉ាងយកចិត្តទុកដាក់ក៏ដោយ ក៏មនុស្សមិនគួរទទួលទានទឹកដោះគោដែលច្របាច់មកភ្លាមៗនោះដែរ ពីព្រោះវាអាចមានវីរុសនិងបាក់តេរីជាច្រើន

៥. ត្រីស្ងោរ ៖ អ្នកវិទ្យាសាស្រ្តជនជាតិអេស្ប៉ាញបានរកឃើញថា ការចម្អិនត្រីទឹកសាប ដោយការស្ងោរអាចសម្លាប់ជាតិពុល Cyanotoxins បានតែ ១៨% ប៉ុណ្ណោះ។ ប៉ុន្តែប្រសិនបើចម្អិន ដោយការចំហុយ គឺអាចសម្លាប់ជាតិពុល Cyanotoxins បានដល់ទៅ ២៦% ឯណោះ។

អ្នកវិទ្យាសាស្រ្តជនជាតិអេស្ប៉ាញបានរកឃើញថា ការចម្អិនត្រីទឹកសាប ដោយការស្ងោរអាចសម្លាប់ជាតិពុល Cyanotoxins បានតែ ១៨% ប៉ុណ្ណោះ

៦. ផលិតផលសាច់កែច្នៃ ៖ ការសិក្សារបស់សហរដ្ឋអាមេរិក បានរកឃើញថា ទោះបីជាផលិតផលសាច់កែច្នៃដែលមានតម្លៃថ្លៃ និងគុណភាពខ្ពស់ក៏ដោយ ក៏មានផ្ទុកសារធាតុនីត្រាត និងនីទ្រីតដែរ ដែលសារធាតុនេះអាចបង្កជាមហារីកបាន។ ហេតុនេះការជ្រើសរើសសាច់ស្រស់ មកធ្វើម្ហូបទទួលទាន ទើបជាការល្អបំផុត។

ទោះបីជាផលិតផលសាច់កែច្នៃដែលមានតម្លៃថ្លៃ និងគុណភាពខ្ពស់ក៏ដោយ ក៏មានផ្ទុកសារធាតុនីត្រាត និងនីទ្រីតដែរ ដែលសារធាតុនេះអាចបង្កជាមហារីកបាន

៧. អាហារកញ្ចប់ ៖ អាហារជានំកញ្ចប់ភាគច្រើនមានផ្ទុក butylated hydroxyanisole (BHA) និង butylhydroxytoluene (BHT) ដែលអាចបណ្តាលឲ្យអរម៉ូនប្រែប្រួលមិនប្រក្រតី ហើយប្រសិនបើទទួលទានជាប្រចាំ នឹងប្រឈមនឹងជំងឺមហារីកខ្ពស់។ ហេតុនេះ ការទិញទំនិញស្រស់ៗ មកចៀន ឬធ្វើខ្លួនឯងវិញ ទើបល្អសម្រាប់សុខភាព។

អាហារជានំកញ្ចប់ភាគច្រើនមានផ្ទុក butylated hydroxyanisole (BHA) និង butylhydroxytoluene (BHT) ដែលអាចបណ្តាលឲ្យអរម៉ូនប្រែប្រួលមិនប្រក្រតី ហើយប្រសិនបើទទួលទានជាប្រចាំ នឹងប្រឈមនឹងជំងឺមហារីកខ្ពស់

៨. បន្លែផ្លែឈើ ដែលកាត់ទុកសម្រាប់លក់ ៖ បន្លែនិងផ្លែឈើ ដែលគេលាង ឬកាត់រួច ទុកសម្រាប់លក់ (ដូចមានក្នុងផ្សារទំនើប) ឆ្លងកាត់ដៃមនុស្សច្រើនណាស់ ដែលអាចបង្កជាបាក់តេរីជាច្រើន។ ហេតុនេះ ជម្រើសល្អបំផុតគឺទិញបន្លែផ្លែឈើ ស្រស់ៗទាំងមូល មកហាន់ឬចិតខ្លួនឯងវិញទើបប្រសើរ៕

ជម្រើសល្អបំផុតគឺទិញបន្លែផ្លែឈើ ស្រស់ៗទាំងមូល មកហាន់ឬចិតខ្លួនឯងវិញទើបប្រសើរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]