រាជធានី​ភ្នំពេញ ៖ លោក​ឧត្តម បញ្ញា ដែល​ធ្លាប់​មានឈ្មោះ​ជា​អ្នកដឹកនាំ​សម្តែង និង​ជា​អ្នកនិពន្ធ​វ័យក្មេង ក្រោយ​ពេល​ឪពុក​ម្តាយ​លាចាក​លោក ព្រម​ៗ​គ្នា បាន​សម្រេចចិត្ត​វិល​រក​ការងារ​វិញ​ហើយ។ លោក​ឧត្តម បញ្ញា សម្លឹង​ឃើញ​បទ​ចម្រៀង​របស់​អ្នក​នាង​ទូច ស្រី​លក្ខណ៍ សម្រាប់​ថត​ជា​ខារ៉ាអូខេ​ក្រោយ​ពេល​មានការ​ពេញ​និយម ។

អ្នក​នាង​ទូច ស្រី​លក្ខណ៍ តាម​រយៈ​ហ្វេ​សបុ​៊​ក បាន​ផ្សាយ​បទ​ចម្រៀង​មនោសញ្ចេតនា​មាន​ចំណងជើង​ថា «​សុភមង្គល​មិនមែន​ស្ថិត​នៅ​លើ​លុយ​មួយ​មុខ​» ហើយ​មានការ​ចាប់អារម្មណ៍​ខ្លាំង ។ ដោយ​យល់​ថា​បទ​ចម្រៀង​«​សុភមង្គល​មិនមែន​ស្ថិត​នៅ​លើ​លុយ​មួយ​មុខ​» មានការ​ពេញ​និយម និង​អណ្តែតអណ្តូង​បង្កប់​អត្ថន័យ​ចាក់​ដោត​រឿង​ប្តី​ប្រពន្ធ​នោះ អ្នកដឹកនាំ​រឿង​វ័យក្មេង​លោក​ឧត្តម បញ្ញា បាន​សម្រេច​យក​បទ​នេះ​ថត​ជា​អឹ​ម​វី ។

លោក​ឧត្តម បញ្ញា ជា​អ្នកដឹកនាំ​សម្តែង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បញ្ជាក់​ថា លោក​បាន​និយាយ​ជាមួយ​អ្នក​នាង​ទូច ស្រី​លក្ខណ៍ យក​បទ​ចម្រៀង​«​សុភមង្គល​មិនមែន​ស្ថិត​នៅ​លើ​លុយ​មួយ​មុខ​» ថត​ជា​អឹ​ម​វី​បែប​ខារ៉ាអូខេ​បង្កប់​ការ​សម្តែង​ជា​សាច់​រឿង ។ សាច់​រឿង​នេះ​លោក​កំពុង​ជ្រើសរើស​តារា​សម្តែង​មួយ​ចំនួន ។ តួ​សម្តែង​មិន​សំខាន់​ល្បី ឬ​មិន​ល្បី​ទេ ឲ្យ​តែ​មាន​ទេព​កោសល្យ​សម្តែង​បាន​ល្អ ។

លោក​ឧត្តម បញ្ញា បន្ត​ថា អ្នក​នាង​ទូច​ស្រី​លក្ខណ៍ ត្រៀម​ថត​បទ​ចម្រៀង ថ្មី​ៗ​ជា​ច្រើន​ទៀត ក្រោម​ការ​ដឹកនាំ​របស់​លោក​ឆ្លើយ​តប​នឹង​ការ​គាំទ្រ​ពី​ប្រិ​យ​មិត្ត​ទស្សនិកជន ដែល​កំពុង​ចាប់អារម្មណ៍​នាង​មួយ​រយៈ​ចុង​ក្រោយ​នេះ ។ បទ​«​សុភមង្គល​មិនមែន​ស្ថិត​តែ​លើ​លុយ​មួយ​មុខ​»​នឹង​ចេញផ្សាយ​នា​ពេល ឆាប់​ៗ​នេះ​ដើម្បី​ឲ្យ​ទាន់​ការ​រង់ចាំ​របស់​ទស្សនិកជន ។

លោក​ឧត្តម បញ្ញា ជា​អ្នកដឹកនាំ​សម្តែង អ្នកនិពន្ធ និង​ពិធីករ ធ្លាប់​រៀបចំ​កម្មវិធី​ការ​ប្រគំ​តន្ត្រី​កម្សាន្ត​ក្នុង​តំបន់​ឌ្រី​ម​លេ​ន ៕

ទូច ស្រីល័ក្ខ
ទូច ស្រីល័ក្ខ និងស្វាមី
ទូច ស្រីល័ក្ខ និងស្វាមី
ទូច ស្រីល័ក្ខ

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទូច ស្រីល័ក្ខ