កូរ៉េខាងត្បូង៖ នេះជារឿងដ៏គួរឲ្យព្រួយបារម្ភមួយ ដែលសមាជិកមួយរូប ប្រចាំក្រុមចម្រៀងកំពូលរបស់កូរ៉េ Girl's Generation គឺកញ្ញា Yuri កំពុងមានរបួសជើង ខណៈពេលក្រុមកំពុងត្រៀមមកវិញ ជាមួយចម្រៀងខ្នាតធំ លំដាប់ប្រវត្តិសាស្រ្ត។

Yuri សមាជិកក្រុម Girls Generation (SNSD)

នេះបើយោងតាមការបង្ហោះរបស់កញ្ញា Yuri នៅលើគណនីអ៊ីនស្តាក្រាមផ្ទាល់ខ្លួនរបស់នាង បានឲ្យដឹងថា ជើងរបស់នាងរមួលសរសៃ ឬហៅបែបសាមញ្ញថា រមួលក្រពើ ប៉ុន្តែនាងក៏បានផ្តាំទៅកាន់អ្នកគាំទ្រទាំងអស់ កុំឲ្យព្រួយបារម្ភ វានឹងប្រសើរឡើងក្នុងពេលឆាប់ៗនេះ ពីព្រោះនាងមានអ្នកទាំងអស់គ្នាជាកម្លាំងចិត្ត។ ហើយនាងក៏បានអរគុណ ដែលតែងតែនៅក្បែរនាងគ្រប់ពេលវេលាផងដែរ។

គួរឲ្យដឹងដែរថា អាការៈជើងរបស់ Yuri ត្រូវស្ថិតក្រោមការតាមដាននិងមើលថែ ដើម្បីឲ្យជាសះស្បើយ យ៉ាងហោចណាស់ ក៏ជាងមួយសប្តាហ៍ដែរ ខណៈថ្ងៃមកវិញ របស់ក្រុមSNSD ក៏បានកំណត់រួចទៅហើយ គឺនៅថ្ងៃទី៧ ខែសីហា ខាងមុខនេះ។ 

ចង់ដឹងថា របួសជើងរបស់ Yuri នឹងមានផលប៉ះពាល់ដល់ការវិលមកវិញ របស់ក្រុម ឬយ៉ាងណានោះ មានតែរង់ចាំមើលទាំងអស់គ្នា ហើយអ្នកគាំទ្រជាច្រើន ក៏ជូនពរឲ្យរបួសជើង របស់Yuri ឆាប់ជាសះស្បើយផងដែរ។

គួរបញ្ជាក់ដែរថា ការវិលមកវិញជាថ្មី លក្ខណៈទ្រង់ទ្រាយធំលំដាប់ប្រវត្តិសាស្រ្តនេះ គឺធ្វើដើម្បីគម្រប់ខួបរយៈពេល១០ឆ្នាំ ដែលក្រុម Girl's Generation បានឈរជើងនៅលើពិភពតន្រ្តីKpop។ ហើយការវិលមកវិញលើកនេះ នឹងមានអ្វីៗពិសេសជារាល់ដង ដោយពួកគេបានប្រមូលផ្តុំភាពប្រឹងប្រែងតស៊ូ រយៈពេល១០ឆ្នាំមកនេះ របស់សមាជិកក្រុមទាំង៨នាក់ យកមកចងក្រងជាចម្រៀងសាច់រឿង៕

បើចង់ដឹងថា អស្ចារ្យនឹងពិសេសកម្រិតណានោះ មានតែរង់ចាំមើលទាំងអស់គ្នា នៅថ្ងៃទៅ៧ ខែសីហាខាងមុខនេះ!!!    

ទស្សនាវីដេអូខ្លះៗ សម្រាប់ការវិលត្រឡប់មកវិញជាថ្មីរបស់  SNSD៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]