បរទេស៖   បច្ចេកវិទ្យាសព្វថ្ងៃវិវឌ្ឍទៅមុខ កាន់តែជឿនលឿន រហូតដល់ថ្នាក់អ្នកវិទ្យាសាស្រ្ត អាចច្នៃបង្កើតតុក្កតាបម្រើផ្លូវភេទ ដែលមានសមត្ថភាពអាចប្រើការក្នុងមុខងារជាច្រើន ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការ របស់មនុស្សនាពេលបច្ចុប្បន្ន។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា តុក្កតាបម្រើផ្លូវភេទជំនាន់ថ្មីចុងក្រោយនេះ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Doll Sweet Doll និងក្រុមហ៊ុន EX Doll ជាមួយនឹងទម្រង់មុខនៃតុក្កតាដ៏ស្អាតឃ្យូតគួរឲ្យស្រលាញ់  ដែលមានសមត្ថភាពអាចស្តាប់ ញញឹម  និងឆ្លើយសំណួរផ្សេងៗបានជាច្រើន  ដោយផ្អែកទៅលើការគ្រប់គ្រងបញ្ជា តាមរយៈទូរស័ព្ទដៃស្មាតហ្វូន និងឧបករណ៍បញ្ជា PlayStation Controller បានផងដែរ។ លើសពីនេះ វាក៏មានសមត្ថភាពអាចច្រៀងបានថែមទៀតផង។

ការច្នៃបង្កើតតុក្កតាប្រភេទ DS Doll Robotic Head ជំនាន់ថ្មីចុងក្រោយនេះ ក្រុមហ៊ុនខាងលើ ទើបតែបញ្ចប់ការផលិតរបស់ខ្លួន បានត្រឹមតែតួក្បាលនៃតុក្កតា​ប៉ុណ្ណោះ។  សាច់ស្បែកមុខត្រូវបានផលិតឡើងពីស៊ីលីកូនល្អ  មើលទៅហាក់បីដូចជាផ្ទៃមុខមនុស្សពិតៗយ៉ាងដូច្នោះដែរ។  ប៉ុន្តែបច្ចុប្បន្នក្បាលតុក្កតាអាចប្រាស្រ័យទាក់ទងគ្នា ដោយប្រើប្រាស់បានតែភាសាចិនមួយមុខប៉ុណ្ណោះ ហើយវាមានតម្លៃ ប្រហែល ៤,៥០០ផោន ( ៥,៨៨៧ដុល្លារអាមេរិក) ។

ទោះបីជាយ៉ាងណា នៅថ្ងៃអនាគតខាងក្រុមហ៊ុន សង្ឃឹមយ៉ាងមុតមាំថា នឹងផលិតតុក្កតាជំនាន់ក្រោយឲ្យមានលក្ខណៈពេញរូបរាង មានដៃមានជើង ដងខ្លួន អាចធ្វើចលនាផ្លាស់ទីបាន អាចប្រាស្រ័យទាក់ទងគ្នាជាមួយនឹងមនុស្សបាន និងស្គាល់ភាសាសកដូចជា  អង់គ្លេស និងជប៉ុនជាដើម។

គួរឲ្យដឹងថា  តុក្កតា  DS Doll Robotic  នេះដែរ ខាងក្រុមហ៊ុននឹងដាក់លក់វាយលុកលើទីផ្សារ ឲ្យកាន់តែទូលំទូលាយ នៅចុងឆ្នាំ២០១៨ខាងមុខនេះផងដែរ ៕

ទស្សនាវីដេអូខាងក្រោម៖    

តុក្តតាសិចជំនាន់ថ្មីចុងក្រោយនេះ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Doll Sweet Doll និងក្រុមហ៊ុន EX Doll
តុក្តតាសិចជំនាន់ថ្មីចុងក្រោយនេះ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Doll Sweet Doll និងក្រុមហ៊ុន EX Doll
សាច់ស្បែកមុខត្រូវបានផលិតឡើងពីស៊ីលីកូនល្អ ធ្វើទៅហាក់បីដូចជាផ្ទៃមុខមនុស្សពិតៗយ៉ាងដូច្នោះដែរ
សាច់ស្បែកមុខត្រូវបានផលិតឡើងពីស៊ីលីកូនល្អ ធ្វើទៅហាក់បីដូចជាផ្ទៃមុខមនុស្សពិតៗយ៉ាងដូច្នោះដែរ
ក្បាលតុក្តតាសិចថ្មីនេះ អាចប្រាស្រ័យទាក់ទងគ្នា ដោយប្រើប្រាស់ភាសាចិនតែមួយមុខតែប៉ុណ្ណោះ ដែលមានតម្លៃខ្ទង់ប្រហែល ៤,៥០០ផោន
ប៉ុន្តែទោះបីជាយ៉ាងណាក្តី នៅថ្ងៃអនាគតខាងក្រុមហ៊ុនបានសន្យា ហើយក៏សង្ឃឹមយ៉ាងមុតមាំថា នឹងផលិតតុក្តតាស៊ិចជំនាន់ថ្មីនេះ ឲ្យមានលក្ខណៈពេញរូបរាង មានដៃមានជើង ដងខ្លួន អាចធ្វើចលនាផ្លាស់ទីបាន
និងបន្ថែមមុខងារជាច្រើនផ្សេងទៀត ដែលអាចឲ្យតុក្តតាសិច ធ្វើការទំនាក់ទំនងជាមួយនឹងមនុស្សបាន ដោយប្រើប្រាស់នូវភាសាសកល អង់គ្លេស និងជប៉ុនផងដែរ
តុក្តតាសិច DS Doll Robotic Head នេះដែរ ខាងក្រុមហ៊ុននឹងដាក់លក់វាយលុកលើទីផ្សារ ឲ្យកាន់តែទូលំទូលាយ នៅចុងឆ្នាំ២០១៨ខាងមុខនេះផងដែរ
តុក្តតាសិច DS Doll Robotic Head នេះដែរ ខាងក្រុមហ៊ុននឹងដាក់លក់វាយលុកលើទីផ្សារ ឲ្យកាន់តែទូលំទូលាយ នៅចុងឆ្នាំ២០១៨ខាងមុខនេះផងដែរ
តុក្តតាសិច DS Doll Robotic Head នេះដែរ ខាងក្រុមហ៊ុននឹងដាក់លក់វាយលុកលើទីផ្សារ ឲ្យកាន់តែទូលំទូលាយ នៅចុងឆ្នាំ២០១៨ខាងមុខនេះផងដែរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]