បរទេស៖  សព្វថ្ងៃនេះ បណ្ដាញទំនាក់ទំងសង្គម មានប្រជាប្រិយភាពខ្លាំងណាស់ សម្រាប់មនុស្សគ្រប់វ័យ ហើយការប្រើប្រាស់បណ្ដាញសង្គមក៏ចេះតែកើនឡើងជារៀងរាល់ថ្ងៃផងដែរ។ ខាងក្រោមនេះគឺជាបណ្ដាញទំនាក់ទំនងសង្គមទាំង១១ ដែលមានអ្នកប្រើប្រាស់ច្រើនជាងគេបំផុតនៅលើពិភពលោក៖

១.  Facebook

Facebook គឺជាបណ្ដាញទំនាក់ទំនងសង្គម ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៤ ដោយលោក Mark Zuckerberg ។ Facebook មានអ្នកប្រើប្រាស់ដល់ទៅ ២០០៦លាននាក់។

ស្លាកសញ្ញាកម្មវិធី Facebook

២.   WhatsApp

WhatsApp គឺជាកម្មវិធីហៅចេញទៅក្រៅតាមរយៈប្រព័ន្ធអ៊ីនធឺណិត និងសម្រាប់ធ្វើការផ្ញើសារជាអក្សរ រូបភាព និងសម្លេង ។ ក្នុងពេលនេះកម្មវិធី WhatsApp មានអ្នកប្រើប្រាស់ដល់ទៅ  ១៣០០លាននាក់។ 

ស្លាកសញ្ញាកម្មវិធី WhatsApp

៣.   Messenger

កម្មវិធី Messenger គឺជាកម្មវិធីផ្ញើសាររបស់ Facebook សម្រាប់ការជជែកលេង។ ពេលនេះកម្មវិធីនេះមានអ្នកប្រើប្រាស់ដល់ទៅ ១២០០លាននាក់។ 

ស្លាកសញ្ញាកម្មវិធី Messenger

៤. ​ WeChat

កម្មវិធី WeChat គឺជាបណ្ដាញសង្គមដ៏ធំរបស់ប្រទេសចិន ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ២០១១ ហើយក្នុងពេលនេះ មានអ្នកប្រើប្រាស់ចំនួន ៩៣៨លាននាក់។ 

ស្លាកសញ្ញាកម្មវិធី WeChat

៥.  Instagram

កម្មវិធី Instagram គឺជាកម្មវិធីសម្រាប់បង្ហោះរូបថតឬវីដេអូ។  កម្មវិធី Instagram មានអ្នកប្រើប្រាស់ចំនួន ៧០០លាននាក់។ 

ស្លាកសញ្ញាកម្មវិធី Instagram

៦.   Qzone

កម្មវិធី Qzone គឺជាបណ្ដាញសង្គមមួយនៅក្នុងប្រទេសចិន ដែលត្រូវបានដាក់ឲ្យប្រើប្រាស់នៅក្នុងឆ្នាំ ២០០៥។ នៅក្នុងពេលនេះបណ្ដាញសង្គមមួយនេះ មានអ្នកប្រើប្រាស់ដល់ទៅ ៦៣២លាននាក់។ 

ស្លាកសញ្ញាកម្មវិធី Qzone

៧.  Weibo

កម្មវិធី Sina Weibo គឺជាបណ្ដាញសង្គមមួយដែលមានភាពល្បីល្បាញនៅក្នុងប្រទេសចិន ហើយត្រូវបានដាក់ឲ្យប្រើប្រាស់នៅក្នុងឆ្នាំ ២០០៩។ សព្វថ្ងៃ មានអ្នកប្រើប្រាស់ចំនួន ៣៤០លាននាក់។ 

ស្លាកសញ្ញាកម្មវិធី Weibo

៨.  Twitter

កម្មវិធី Twitter គឺជាកម្មវិធីបណ្ដាញសង្គម សម្រាប់ផ្សព្វផ្សាយព័ត៌មាន ហើយអ្នកប្រើប្រាស់ក៏អាចប្រើវាដើម្បីទំនាក់ទំនងគ្នា។ មកដល់ពេលនេះកម្មវិធី Twitter មានមនុស្សប្រើប្រាស់ចំនួន ៣២៨លាននាក់។ 

ស្លាកសញ្ញាកម្មវិធី Twitter

៩.   Pinterest

កម្មវិធី Pinterest គឺជាវេបសាយ និងកម្មវិធី ស្វែងរករូបភាព និងព័ត៌មានថ្មីៗនៅលើអ៊ីនធឺណិត។  កម្មវិធីនេះមានចំនួនអ្នកប្រើប្រាស់ ១៧៥លាននាក់។ 

ស្លាកសញ្ញាកម្មវិធី Pinterest

១០.  Snapchat

Snapchat គឺជាកម្មវិធីទូរស័ព្ទមួយសម្រាប់ ផ្ញើរូបភាព និងវីដេអូ ហើយនៅក្នុងពេលនេះ មានអ្នកប្រើប្រាស់់ចំនួន ១៦៦លាននាក់។ 

ស្លាកសញ្ញាកម្មវិធី Snapchat
ការថតរូបនៅលើកម្មវិធី Snapchat

១១.  Vkontakte

កម្មវិធី Vkontakte គឺជាបណ្ដាញសង្គម ដែលអាចប្រើប្រាស់ភាសាបានរហូតដល់ទៅ ៨៣ភាសា។ ក្នុងពេលនេះ មានអ្នកប្រើប្រាស់ចំនួន ៩៥លាននាក់។ 

ស្លាកសញ្ញាកម្មវិធី Vkontakte
នេះគឺជាក្រាបនៃចំនួនអ្នកប្រើប្រាស់បណ្ដាញសង្គមក្នុងពេលសព្វថ្ងៃនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]