គ្រូពេទ្យបានព្យាបាល ក្មេងប្រុស  George Ashman អាយុ ៥ ឆ្នាំ ដែលមានស្នាមប្រលាក់ពណ៌ក្រហមដ៏ធំនៅលើថ្ងាស ដោយចាក់បញ្ចូល ស្នែងជាលិកាទៅក្នុងក្បាល។ 

ម្តាយរបស់ក្មេងប្រុស ឈ្មោះ Karen អាយុ ៣៣ឆ្នាំបាន និយាយថា នៅពេលកូនប្រុសនេះកើតមក មានស្នាមដៅក្រហមដ៏ធំ ហើយគាត់គិតថា នៅពេលវាធំ វាប្រាកដជាគ្មាន មិត្តភក្តិ និង មិត្តស្រីទេ ដោយសារតែស្នាមចំថ្ងាសចំឡែកនេះ។ គាត់និយាយបន្ថែមថា គាត់មានការព្រួយបារម្ភថា កូនរបស់គាត់ត្រូវទ្រាំរស់នៅ ជាមួយស្នាម នៅលើថ្ងាសរបស់ខ្លួនអស់មួយជីវិត។ ដូចនេះហើយ នៅពេលក្មេងប្រុសអាយុ ៤ ឆ្នាំ វាក៏ទទួលការវះកាត់យកស្នាមនោះចេញ។

ដំបូងគ្រូពេទ្យបានបញ្ចូលជាលិកា ២ នៅក្នុងស្បែកក្បាល ដែលជាធម្មតាវានឹងឡើងប៉ោង ជាហេតុធ្វើអោយយើងមើលទៅ ដូចជាស្នែងរបស់បិសាចទៅវិញ។ បន្ទាប់ពី ៤ ខែ ការបញ្ចូលជាលិកាត្រូវបញ្ចប់ ហើយ ស្នាមពណ៌ក្រហមនៅលើថ្ងាសក៏ត្រូវបាត់ដែរ ។ អ្នកស្រីម្តាយក្មេងប្រុសបាននិយាយថា ដំបូងនៅពេលឃើញការបញ្ចូលនោះ គាត់ពិតជាគ្មានពាក្យអ្វីមកនិយាយទេ។ ការបញ្ចូលជាលិកាកាន់តែធំជាងអ្វីដែលគាត់គិត ហើយវាកាន់តែមើលទៅដូចជាស្នែង។ កូនប្រុសដែលមានមុខមាត់ គួរអោយស្រលាញ់ មើលទៅដូចជាបិសាច។ ប៉ុន្តែពេលនេះគាត់សប្បាយចិត្ត កូនប្រុសរបស់គាត់ លែងមានស្នាមលើថ្ងាសទៀតហើយ។

នេះជាការព្យាបាលមួយដ៏ចម្លែក!

ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]