ភ្នំពេញ៖ កាលពីថ្ងៃទី26 ខែកក្កដា ឆ្នាំ2017 រឿង មគ្គុទេសក៍មហាកូរ បានធ្វើការចាក់បញ្ចាំងមុនថ្ងៃកំណត់សម្រាប់ទស្សនិកជនដែលជាអ្នកគាំទ្រវិស័យភាពយន្តថៃនៅឯរោងភាពយន្ត Legend Citymall និង Prime Cineplex ដែលមានការចូលរួមពីហ្វេនៗជាច្រើន។

មានដឹងអត់? ថាហេតុអ្វីត្រូវទស្សនារឿង មគ្គុទេសក៍មហាកូរ ឬ Thailand Only នេះព្រោះភាពយន្តនេះចូលរួមសម្ដែងដោយតារាល្បីៗជាច្រើន។

រឿង"មគ្គុទេសក៍មហាកូរ" ផលិតរួមគ្នារវាងក្រុមហ៊ុនធំបីនៅប្រទេសថៃ រួមមាន Workpoint Pictures, Sahamongkol Film និង Old Film។

ពួកគេរួមគ្នាជាមួយអ្នកដឹកនាំ Isara Nadee ដើម្បីផលិតភាពយន្ត បែបកំប្លែង  ដោយសារភាពយន្តទាំងមូល ផ្តោតលើការទាក់ទាញភ្ញៀវទេសចរ មកទស្សនាប្រទេសថៃ ភាពយន្តនេះនឹងបង្ហាញពីទីតាំងល្អពិសេសរបស់ថៃ។

រឿងនេះផងដែរនិយាយពី ពេលជេក និងមិត្តសម្លាញ់របស់ខ្លួនគឺ ខៃយ៉ុន បុរសមុខធ្មឹងនឹងរឿងគ្រប់យ៉ាង លើកលែងរឿងស្រីស្អាត ហើយឈិនឡុង អ្នកបើកឡានហោះចំណាស់ឪពុក នាំគ្នាបើកក្រុមហ៊ុនធួរចាំបាច់មួយ ហើយសន្យាថានឹងធ្វើឱ្យធួរនេះល្បីចារជាប្រវត្តិសាស្រ្ត។

អ្នកណាទៅដឹងថាធួរលើកនេះ ជាធួរក្រុមចិនដ៏មិនធម្មតា ព្រមទាំងមានបងវ៉េ និងទិឆា អ្នកបកប្រែ ធ្វើជាជំនួយចាំបាច់។

គ្រាន់តែថា... កាន់តែជួយកាន់តែរញ៉េរញ៉ៃគ្រប់រឿង រហូតដល់ពួកធួរស្រែកថា "អូ ម៉ាយ ហ្កត"។

ភាពយន្តមហាសំណើច សើចមិនឈប់ ពេញរោងភាពយន្តប្រចាំខែកក្កដានេះ កុំភ្លេចណាទៅសើចសប្បាយទាំងអស់គ្នាជាមួយរឿង មគ្គុទេសក៍មហាកូរ ឬThailand Only ដែលកំពុងចាក់បញ្ចាំងគ្រប់រោងភាពយន្តហើយ។

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ 

www.cinema.com.kh 

រឺតាមប្រព័ន្ធបណ្តាញសង្គម 

www.facebook.com/JaiKon.Cambodia

www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍៕

ទស្សនា Trailer នៅទីនេះ

សកម្មផភាពដឹកនាំរឿង“មគ្គុទេសក៍មហាកូរ ឬ Thailand Only”
តួអង្គល្បីៗនៅក្នុងរឿង“មគ្គុទេសក៍មហាកូរ ឬ Thailand Only”
តួអង្គល្បីៗនៅក្នុងរឿង“មគ្គុទេសក៍មហាកូរ ឬ Thailand Only”
កិច្ចសម្ភាសន៍អ្នកដឹកនាំរឿង“មគ្គុទេសក៍មហាកូរ ឬ Thailand Only”
តួអង្គល្បីៗនៅក្នុងរឿង“មគ្គុទេសក៍មហាកូរ ឬ Thailand Only”

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]